Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហព័ន្ធ​ជឺជីតស៊ូ​កម្ពុជា​ បិទ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​កម្រិត​មូលដ្ឋាន​ ក្រោយ​សិក្សា​រយៈ​ពេល​៣ថ្ងៃ

  • Print

សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ម្សិលមិញនេះបានធ្វើពិធីបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល កម្រិតមូលដ្ឋានក្រោយសិក្សាអស់រយៈពេល ៣ថ្ងៃកន្លងទៅនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក សេង ប៊ុនសុង ប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជាបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះគឺធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែធ្នូ ឆ្នាំ២០២៣។ វគ្គបណ្ដុះបណ្ដាលនេះបានបិទបញ្ចប់ដោយជោគជ័យ ខណៈសិក្ខាកាមចូលរួមទទួលបាននូវចំណេះជំនាញកាន់តែច្បាស់លើប្រភេទកីឡាជឺជីតស៊ូនេះ។

ជាមួយគ្នានេះដែរប្រធានសហព័ន្ធខាងលើបានផ្ដល់អនុសាសន៍មួយចំនួនដល់សិក្ខាកាមចូលរួមឲ្យយកនូវចំណេះដឹងដែលបានសិក្សាទាំងនេះទៅអនុវត្តន៍ឲ្យបានល្អនៅពេលធ្វើជាចៅក្រម អាជ្ញាកណ្ដាលនៅពេលខាងមុខ។

មិនត្រូវមានការលំអៀងណាមួយនៅពេលកាន់ការប្រកួតដោយគិតថាគ្នាឯង សិស្សឯង ឬបក្សពួកខ្លួននោះទេ ដូច្នេះត្រូវប្រកាន់នូវវិជ្ជាជីវៈដែលខ្លួនបានរៀនពេលនេះ។

បញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាល នេះមានសិក្ខាកាមចូលរួមសរុប ៤២នាក់។ គ្រូឧបទេសសរុបមាន ៥រូប។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ ៥ ខែធ្នូ ឆ្នាំ២០២៣ នៅ NOCC៕