Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿង ៣ យ៉ាង ធ្លាប់តែឃើញពីមុន ឥឡូវលែងមានទៀតហើយក្នុងពិភព K-Pop

  • Print

នៅក្នុងពិភព K-Pop មានរឿងជាច្រើនដែលបានផ្លាស់ប្ដូរនៅច្រើនឆ្នាំកន្លងមកនេះ។

ស្របពេលសន្ទុះប្រជាប្រិយភាពហក់ឡើងខ្លាំង Trending ក៏មានការប្រែប្រួលពីមួយជំនាន់ទៅមួយជំនាន់។

ទោះជាយ៉ាងណា អ្នកគាំទ្រនៅតែនឹកស្រណោះពីអតីតដ៏ស្រស់បំព្រង ដែលកើតឡើងក្នុងពិភព K-Pop ប៉ុន្តែមកដល់សម័យបច្ចុប្បន្នរឿងទាំងនោះបានផ្លាស់ប្ដូរអស់ហើយ៖

១. វីដេអូហាត់រាំ បែបសាមញ្ញៗ កាលពីឆ្នាំមុនៗ វីដេអូហាត់រាំមានការចាប់អារម្មណ៍ខ្លាំង ដោយសារបង្ហាញពីភាពពិត មិនបាច់រៀបចំតុបតែងច្រើន។ អ្នកគាំទ្រជក់ចិត្តស្រាប់ទៅហើយនឹងការបង្ហាញក្បាច់រាំផ្ទាល់ប៉ុន្តែបើកបូករួមទាំងសំឡេងស្បែកជើង និងបាស់បុកផ្ទាល់ៗ នោះគ្រប់គ្នាកាន់តែពេញចិត្ត និងចាត់ទុកការហាត់រាំបែបនេះជាវីដេអូសប្បាយៗ។ ក្រោយមក វីដេអូហាត់រាំបានក្លាយជា ល្បោយបន្ថែមមួយបន្ថែមទៀត ដែលបង្ហាញពីមុំកាមេរ៉ាផ្សេងៗគ្នា ដែលត្រូវបានរៀបចំយ៉ាងល្អិតល្អន់ប្រហាក់ប្រហែលទៅនឹង MV ទៅហើយ។

**២. តារាចំណូលថ្មី (Rookie) តែមើលទៅដូចតារាចូលរាប់ឆ្នាំ** ពីមុន **K-Pop Rookies** មានភាពរស់រវើកប្លែកពីគេ ដែលធ្វើឲ្យពួកគេមើលទៅចេញមក ដូចមនុស្សថ្មីថ្មោង។ សព្វថ្ងៃនេះ **Rookie** មានការរៀបចំខ្លួនបែបចាស់ទុំ ឬដិតៗតាំងពីបង្ហាញមុខដំបូង ដែលធ្វើឲ្យមានការកាន់តែពិបាកក្នុងការកំណត់សម្គាល់ថាពួកគេថាជាតារាចំណូលថ្មី ឬចូលយូរហើយ? ទោះជាយ៉ាងណាក៏ដោយ បើគិតពីតារាចំណូលថ្មីនៅជំនាន់នេះ អ្នកគាំទ្រជាច្រើនជឿថា NewJeans ទទួលបានប្រជាប្រិយភាពជាងគេ សម្រាប់ការនាំយកមកនូវភាពថ្មីស្រឡាងឡើងវិញ ដោយសារតែរូបរាងស្អាតពីធម្មជាតិស្រាប់មិនចាំបាច់តុបតែងច្រើន តាមវ័យរបស់ពួកគេ។

៣. ក្រុមលែងសូវមានសកម្មភាពច្រើនលើ Screen ជាមួយគ្នានដូចមុន កាលពីមុន ក្នុងអំឡុងពេលកម្មវិធីប្រគល់រង្វាន់ និងកម្មវិធីផ្សេងៗដូចជា Idol Star Athletic Championships ក្រុមផ្សេងៗគ្នាអាចទាក់ទងគ្នាដោយបើកចំហ និងបង្ហាញពីមិត្តភាព ការរាប់អានរបស់ពួកគេរវាងគ្នានឹងគ្នា។

 

រូបភាពទាំងអស់នេះធ្វើឲ្យអ្នកគាំទ្រកាន់តែមានក្ដីសុខទ្វេដង។ ប៉ុន្តែពេលនេះ អ្វីទាំងឡាយនេះ ហាក់ឆ្ងាយពីក្រសែភ្នែកអ្នកគាំទ្រខ្លាំងណាស់៕

ដកស្រង់ពី៖Sabay