Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Isco ចុះកុងត្រារយៈពេលវែងជាមួយ Real Batis

  • Print

ខ្សែបម្រើ Isco បានចុះកុងត្រារយៈពេលជាមួយ Real Batis។ កុងត្រាថ្មីនេះមានរយៈពេល ៤ ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ២០២៧។

ខ្សែបម្រើ Isco បានបង្ហាញទម្រង់លេងល្អគួរឲ្យកត់សម្គាល់ក្នុងរដូវកាល ២០២៣/២០២៤ នេះក្រោយចូលរួមជាមួយក្លឹប Real Betis កាលពីចុងខែកក្កដាកន្លងទៅ។

កីឡាករបានបង្ហាញទម្រង់លេងយ៉ាងល្អជាពិសេសបោះបាល់បញ្ជូនបាល់បង្កើតឱកាសនិងស៊ុតបញ្ចូលទីតែម្ដង។

ការឡើងទម្រង់លេងនេះគឺជារឿងគួរឲ្យកត់សម្គាល់ព្រោះជាង ៩ ខែមុនមកចូលរួមជាមួយ Betis កីឡាករមិនបានចូលលេងប្រកួតបាល់ទាត់ផ្លូវការសូម្បីតែមួយនាទី។

មិនតែប៉ុណ្ណោះកីឡាករអត់មានក្លឹបលេងដល់ជាង ៧ ខែក្រោយបញ្ចប់កុងត្រាជាមួយ Sevilla កាលពី ខែធ្នូ ឆ្នាំ២០២២។ Isco ចំណាយពេលដល់ទៅ ៩ រដូវ កាលនៅ Real Madrid ពីឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០២២។

ក្នុងរយៈពេលខ្លះនៃ ៩ ឆ្នាំនោះ កីឡាករត្រូវ បានមជ្ឈដ្ឋានបាល់ទាត់យល់ឃើញថាជាកីឡាករលេចធ្លោ។ ទោះជាយ៉ាងណាបញ្ហាមួយចំនួនដូចជាបញ្ហារបួសនិងការធ្លាក់ទម្រង់លេងធ្វើឲ្យកីឡាករមិនអាចក្លាយជាកីឡាករបង្គោលរបស់ Real បានហើយក៏ចែកផ្លូវគ្នាទៅចូលរួមជាមួយ Sevilla កាលពីខែសីហា ឆ្នាំ២០២២។

នៅ Sevilla បាន ៣ ខែកីឡាករក៏បានព្រមព្រៀងដើរចេញជាមួយក្លឹបកាលពីខែធ្នូ ឆ្នាំ២០២២។ អត់ក្លឹបលេងជាង៧ ខែទើបកីឡាករបានមកចូលលេងឲ្យ Betis ក្នុងរដូវកាលនេះ៕