Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Sancho អាច​នឹង​ត្រលប់​ទៅ​ Dortmund វិញ

  • Print

ខ្សែស្លាប Jadon Sancho អាចនឹងត្រលប់មកចូលរួមជាមួយក្លឹប Borussia Dortmund វិញ។ នេះបើតាមការចុះផ្សាយរបស់ Sky Sports។

ក្លឹប Dortmund ចាប់អារម្មណ៍មកចង់បាន Sancho ហើយ Sancho ក៏ចង់ទៅចូលរួមជាមួយ Dortmund វិញផងដែរ។

យោងតាមប្រភពខាងលើ ទាំងក្លឹប Manchester United និងក្លឹប Dortmund រួមជាមួយភាគីកីឡាករផ្ទាល់កំពុងចរចាគ្នាដើម្បីសម្រេចការផ្ទេរនេះ។ របាយការណ៍ចុងក្រោយបានឲ្យដឹងថា Sancho អាចនឹងចូលរួមជាមួយ Dortmund ក្នុងនាមជាកីឡាករខ្ចីជើង ហើយបើគ្មានអ្វីប្រែប្រួលទេ ការផ្ទេរនេះនឹងត្រូវបានធ្វើឡើងនាពេលដ៏ខ្លីខាងមុខ។

Sancho បានមកចូលរួមជាមួយបិសាចក្រហមពីក្លឹបអាល្លឺម៉ង់ Dortmundកាលពីពាក់កណ្ដាលឆ្នាំ ២០២១ ក្នុងតម្លៃប្រមាណ ៧០ លានផោន។ ជាង ៣ ឆ្នាំនៅ Man Utd នេះ កីឡាករមានទម្រង់លេងមិនសូវមានផ្លែផ្កាដូចពេលលេងឲ្យ Dortmund។

Sancho លេងសរុប ៨២ ប្រកួត និងស៊ុតចូល ១២ គ្រាប់ឲ្យបិសាចក្រហម។ ព័ត៌មានទាក់ទងនឹងការផ្ទេរនេះ កើតឡើងក្រោយ Sancho មានបញ្ហាទាស់ទែងពាក្យសម្ដីជាសាធារណៈជាមួយអ្នកចាត់ការក្លឹប Manchester United លោក Erik Ten Hag កាលពីចុងខែសីហាកន្លងទៅ។

ការណ៍នេះធ្វើឲ្យ Sancho មិនបានចូលរួមលេងឲ្យក្លឹបប្រមាណជាង ៤ ខែហើយ៕