Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Rooney នឹង​មិន​ឈប់​បន្ត​ការងារ​ជា​គ្រូ​បង្វឹក​ឡើយ ទោះ​ជា​ចប់​គ្នា​ជាមួយ Birmingham ក៏​ដោយ

  • Print

លោក Wayne Rooney ប្ដេជ្ញាថានឹងបន្តស្វែងរកការងារជាគ្រូបង្វឹកតទៅទៀត ទោះបីជាក្លឹបលីគទី២អង់គ្លេស Birmingham បានបញ្ចប់កុងត្រារបស់លោកក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។

ប្រភពខាងលើបានឱ្យដឹងថា Rooney បង្ហាញក្ដីមិនសប្បាយចិត្ត ក្រោយពេលដែលខាងក្លឹប Birmingham ចែកផ្លូវគ្នាជាមួយលោក។

បន្ថែមពីនេះទៅទៀត ភាគី Rooney និងខាងក្លឹបនៅមិនទាន់ដោះស្រាយដាច់ស្រេចរឿងប្រាក់សំណងជំងឺចិត្តនៅឡើយទេ។ សូមជម្រាបផងដែរថា Rooney បានចុះកុងត្រា ៣ឆ្នាំកន្លះជាមួយនឹង Birmingham កាលពីខែតុលាកន្លងទៅ។

លោកត្រូវបានខាងក្លឹបបណ្ដេញចេញ ក្រោយដឹកបាន ១៥ប្រកួតតែប៉ុណ្ណោះ៕