Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា ឡើង​វគ្គ​បន្ត​​ ក្រោយ​ឈ្នះ ឆាយ​នីស​តៃប៉ិ ២-០ ខណៈ​សម្តេច​ឧបត្ថម្ភ​​ក្រុម​កម្ពុជា​ម្នាក់​១ពាន់​ដុល្លារ​

  • Print

ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា បានឡើងទៅវគ្គបន្ត នៃពានរង្វាន់ AFC Asian Cup 2019 ហើយ បន្ទាប់ពីទទួលបាន ជ័យជម្នះដោយលទ្ធផល ២-០ នៅជើងទីពីរ លើក្រុមភ្ញៀវឆាយនីសតៃប៉ិ ប៉ុន្តែបើសរុបទាំងពីរ ជើងកម្ពុជាឈ្នះដោយ លទ្ធផល ៤-២ ខណៈជើងទី១ស្មើគ្នា ២-២។

ជ័យជម្នះជា ប្រវត្តិសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភដល់ក្រុមកីឡាករ និងគ្រូបង្វឹកកម្ពុជាម្នាក់ៗ ទទួលបាន១ពាន់ដុល្លារ។ ការប្រកួតនៅតង់ទីមួយ ក្រុមកម្ពុជាបានផ្តល់ ភាពសប្បាយរីករាយដល់ អ្នកគាំទ្រជាង៦ម៉ឺននាក់ ដើម្បីបានហ៊ោពេញ ពហុកីឡដ្ឋានជាតិ បន្ទាប់ពី ហុង ផេង តែតចូលរបស់ ទីឆាយនីសតៃប៉ិ នៅនាទីទី៧ បន្ទាប់ពីទទួល បានបាល់លើកពី ចាន់ វឌ្ឍនាកា។

តង់ទីមួយនេះ ក្រុមភ្ញៀវនេះក៏បាន វាយសម្រុកខ្លាំងដែរ ប៉ុន្តែមិនអាចទម្លាយសំណាញ់ ទីរបស់កម្ពុជាបានឡើយដោយ ខ្សែការពាររបស់ កម្ពុជារឹងមាំ។ ចូលតង់ទី២ អ្នកគាំទ្រកាន់តែរំភើបសប្បាយរីករាយ ខ្លាំងថែមទៀត បន្ទាប់ពីកម្ពុជាបានបន្ត រកគ្រាប់បាល់បាន១គ្រាប់ទៀត ដោយការទាត់បាល់ ពិន័យ១១ម៉ែត្ររបស់ ប្រាក់ មុន្នីឧត្តម នៅនាទីទី៦០ បន្ទាប់ពីអ្នកចាំទីរបស់ឆាយនីស តៃប៉ិបង្កកំហុស នៅតំបន់គ្រោះថ្នាក់ លើខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា។

តារាឆ្នើមមកពី ក្លឹបបឹងកេត អង្គរបានក្លាយជា Man of the Match បន្ទាប់ពីបង្កើតឱកាស បាល់ទាំងពីរគ្រាប់។ តាមរយៈជ័យជម្នះ៤-២ ទាំងពីរជើងជាប្រវត្តិសាស្ត្រនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងវគ្គបន្តនៃពានរង្វាន់ ទ្វីបអាស៊ី AFC Asian Cup 2019៕

ដកស្រង់ពី៖ Sabay