Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព័រទុយហ្គាល់ ​​ទៅ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ក្រោយ​ឈ្នះ​ប៉ូឡូញ​ បាល់​ប៉េណាល់ទី

  • Print

ក្រុមបាល់ទាត់ ជម្រើសជាតិ ព័រទុយហ្គាល់ ក្លាយជាក្រុមដំបូងគេ ដែលកក់ កៅអី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយពីយកឈ្នះ ជម្រើសជាតិប៉ូឡូញ ដោយការ ទាត់បាល់ ប៉េណាល់ទីកាត់សេចក្ដី។

បើកការ ប្រកួតបាន តែ២នាទី ខ្សែប្រយុទ្ធ Lewandowski ស៊ុតបញ្ចូលទី នាំមុខបាន១គ្រាប់ មុនពេលកីឡាករLuz Sanches របស់ព័រទុយហ្គាល់ តាមស្មើបានវិញ នៅនាទី៣៣ ។ ចប់ការប្រកួត ទាំង៩០នាទី លទ្ធផល មិនមានការប្រែប្រួលទេ ហើយឈានដល់វគ្គ ថែមម៉ោង១៥នាទី ២ដងក៏ លទ្ធផលនៅតែ ១-១ ។

នៅវគ្គទាត់បាល់ ប៉េណាល់ទី កាត់សេចក្ដី ដ៏តានតឹង អ្នកទាត់ទាំង៥នាក់ របស់ព័រទុយហ្គាល់ មាន Cristiano Ronaldo, Renato Sanches, Joao Moutinho, Nani និង Ricardo Quaresma សុទ្ធតែ ស៊ុតបាន សម្រេចខណៈ ៣នាក់ ដំបូង របស់ប៉ូឡូញ Robert Lewandowski, Arkadiusz Milik និងKamil Glik ក៏ធ្វើបាន សម្រេច ដូចគ្នា តែ Jakub Blaszczykowski បែរជា ភ្លាត់ស្នៀត ស៊ុតមិនចូល ធ្វើឲ្យប៉ូឡូញ ចាញ់ ព័រទុយហ្គាល់ ៥-៣ ត្រូវហាលអាវ ត្រឹមវគ្គនេះ៕


 

 





ដកស្រង់ពី៖ Sabay