Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វ៉ន​ វីវ៉ា​ ចូល​រួម​កិច្ចការ​សង្គម​ចែក​មួក​សុវត្ថិភាព​នៅ​កំបូល​ព្រឹក​មិញ​

  • Print

អតីតកីឡាករ ជើងខ្លាំងប្រចាំកម្ពុជា វ៉ន វីវា ព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នេះឆ្លៀតពេល រត់ឡានឈ្នួល ទៅចុះចែក មួកសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ចំនួនប្រហែល ៥០០មួក នៅកំបូល។

អតីតអ្នកប្រដាល់គុនខ្មែរ វ៉ន វីវ៉ា បានប្រាប់ថា នៅព្រឹកថ្ងៃអង្គារ នេះលោកបានចូលរួមចែកមួកសុវត្ថិភាពជាមួយកីឡាករ ស៊ូ យ៉ាទី កីឡាការិនី ស៊ន សៀវម៉ី និងកីឡាករដទៃទៀត។ ពួកគេចែកមួកសុវត្ថិភាពនេះប្រហែលជា ៥០០មួក ហើយ។ ការចូលរួមនេះអតីតគឺចង់ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបន្ថែមទៀត ដូចជាចេះពាក់មួកសុវត្ថិភាពពេលបើកម៉ូតូ និងពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវពេលបើករថយន្ត។

អ្នកប្រដាល់ ដើមកំណើត មកពីខេត្តកំពង់ចាម ម្នាក់នេះសង្ឃឹមថា សកម្មភាពរបស់ ពួកគេពេលនេះ នឹងរួមចំណែក ឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍នៅ ពេលខាងមុខ។នេះជាលើកទី១ ហើយដែលកីឡាករ វ៉ន វីវ៉ា បានចូលរួមចែកមួកសុវត្ថិភាព ស្របពេល កម្មវិធីចែក មួកដែលរៀបចំឡើង ដោយអ្នកសិល្បៈ រួមទាំងកីឡាករ កីឡាការិនី របស់កម្ពុជា និងសហការ ជាមួយអភិបាលខណ្ឌ បានចុះចែក ចំនួនពីរលើក រួមមកហើយ។ កម្មវិធីចែកមួក នេះធ្វើឡើងនៅ ខណ្ឌពោធិ៍សែនជ័យ ត្រង់ចំណុច កំបូលមានរយៈពេលកន្លះថ្ងៃ៕



ដកស្រង់ពី៖ Sabay