Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​Hun Sen Cup រសៀល​នេះ​ក្រុម​កំពង់​ធំ ទទួល​ក្រុម​ខ្លាំង​សៀមរាប

  • Print

ការប្រកួតដំណាក់កាលទី១ នៃពានរង្វាន់ Hun Sen Cup 2017 រសៀលនេះក្រុម ដែលស្ថិតនៅពូល C ខេត្តកំពង់ធំ ទទួលក្រុមខ្លាំង សៀមរាបអង្គរ នាវេលាម៉ោង៣:០០នាទី រសៀលនៅទីលាន ខេត្តកំពង់ធំ។

ក្នុងពូល C នេះក្រៅពីក្រុមខ្លាំង ទាំងពីរខាងលើ ប៉ះគ្នានៅមាន ក្រុមខេត្តព្រះវិហារ ទទួលខេត្ត ឧត្ដរមានជ័យ វេលាម៉ោង ៣:០០នាទីរសៀលដូចគ្នា។ ជាមួយគ្នានោះ ក្រុមស្ថិតនៅពូល B ខេត្តកណ្ដាល ជួបក្រុមខេត្តត្បូងឃ្មុំ វេលាម៉ោង៣:០០នាទី នៅទីលានខេត្តកណ្ដាល និងមួយគូទៀត ក្រុមស្ថិតនៅពូល D គឺជាការប៉ះគ្នារវាង កំពង់ឆ្នាំង ជួបបាត់ដំបង នៅម៉ោង៣:០០នាទីដូចគ្នា នៅទីលានកំពង់ឆ្នាំង។

ក្រុមស្ថិតនៅពូល C ឆ្លងកាត់ការប្រកួតចំនួន ២ដូចគ្នាគឺ ឧត្ដរមានជ័យមាន៦ ពិន្ទុសៀមរាបមាន ៣ ពិន្ទុកំពង់ធំមាន ៣ពិន្ទុ និងព្រះវិហារ០ពិន្ទុ។ ចំណែកក្រុម ខេត្តកណ្ដាល និងត្បូងឃ្មុំឆ្លងកាត់១ប្រកួតដូចគ្នា និងមាន០ពិន្ទុដូចគ្នា ព្រោះពួកគេចាញ់ ខេត្តព្រៃវែងដូចគ្នា។ ងាកទៅក្រុមក្នុងពូល D បាត់ដំបងមាន ៣ពិន្ទុដោយយកឈ្នះប៉ៃលិន២-១ នាប្រកួតទី១ និងកំពង់ឆ្នាំងមាន១ពិន្ទុដោយធ្វើបានត្រឹមស្មើក្រុមប៉ៃលិន០-០នាប្រកួតទី១ របស់ខ្លួន។

ដំណាក់កាលទី១ នេះបែងចែកជា៦ពូលគឺA មានខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ពូល B មានខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងកណ្ដាល។ រីឯពូល C មានខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារ ខណៈពូល D មានខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ពូល E មាន ១ក្រុម គឺខេត្តកំពត រួមទាំងពូល F មាន ២ក្រុមខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ៕

ដកស្រង់ពី៖ Sabay