Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វីរបុរស​អាល្លឺម៉ង់​ Philipp Lahm ​ប្រកាស​ចូលនិវត្តន៍​ ពី​ពិភព​បាល់ទាត់

  • Print

វីរបុរស ក្រុមជម្រើសជាតិ ឥន្ទ្រីដែកអាល្លឺម៉ង់ Philipp Lahm និងជា ប្រធានក្រុម Bayern Munich បានប្រកាស យប់មិញថា នឹងចូលនិវត្តន៍ ពីពិភពបាល់ទាត់ នៅចប់រដូវកាល នេះហើយ។

បន្ទាប់ពីជួយ Bayern ឈ្នះ Wolfsburg ១-០ នៅ German Cup វគ្គ១៦ក្រុមយប់មិញ កីឡាករវ័យ៣៣ឆ្នាំ បាននិយាយថា៖ "ខ្ញុំនឹងបញ្ចប់ អាជីពជា កីឡាករបាល់ទាត់ នៅចប់រដូវកាលនេះ។ ខ្ញុំបានពិចារណា ចូលនិវត្តន៍ ជាង១ឆ្នាំមកហើយ។ ខ្ញុំបានជូនដំណឹង ដល់ក្លឹបពីការ សម្រេចចិត្តរបស់ខ្ញុំ។

ខ្ញុំអាចបន្តធ្វើ ជាអ្នកដឹកនាំក្រុម ដោយព្យាយាមហ្វឹកហាត់ និងលេងឲ្យ បានល្អបំផុត រហូតដល់ចប់ រដូវកាលនេះ”។Lahm លេងឲ្យក្រុម Bayern តាំងពីតូច និងជាប់ឈុតធំ តាំងពីឆ្នាំ២០០២។ ខ្សែការពារស្ដាំរូបនេះ បង្ហាញខ្លួនឲ្យ Bayern សរុប៥០១ប្រកួត ឈ្នះពាន Bundesliga ៧, German Cups ៦ និង UEFA Champions League ១ដង។ រីឯនៅជម្រើសជាតិវិញ Lahm លេងបាន១១៣ប្រកួត និងជាប្រធានក្រុមដ៏ឆ្នើម ដែលជួយឲ្យក្រុម ឥន្ទ្រីដែកអាល្លឺម៉ង់ លើកពាន FIFA World Cup កាលឆ្នាំ២០១៤ ផងដែរ៕

ដកស្រង់ពី៖ Sabay