Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​រង​ការ​ព្យួរ​ពី NOCC ​​ខេមរៈ​សហព័ន្ធ​យូដូ​​​​ យល់​ព្រម​​កែទម្រង់​ឡើង​វិញ​​​​

  • Print

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបើក កិច្ចប្រជុំ កាលពីព្រឹកមិញ ជាមួយខេមរៈ សហព័ន្ធយូដូកម្ពុជា ក្នុងគោលបំណង រៀបចំកំណែទម្រង់ សាជាថ្មី ក្រោយសហព័ន្ធ មួយនេះត្រូវបានព្យួរ សមាជិកភាព ដោយសមាជិក ប្រតិបត្តិរបស់ NOCC កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ កន្លងទៅ។

ក្រោយមាន កិច្ចប្រជុំជជែក វែកញែក ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជា ជាមួយក្រុមការងារ និងកីឡាករខេមរៈ សហព័ន្ធយូដូកម្ពុជា បានព្រមព្រៀង រៀបចំកំណែ ទម្រង់ថ្មី ក្នុងទិសដៅ ពង្រឹងសមត្ថភាព សម្រាប់ឆ្នាំ២០២៣។ ក្នុងកិច្ចព្រមព្រៀង នេះខេមរៈ សហព័ន្ធយូដូ និងគណៈកម្មា ធិការជាតិ អូឡាំពិកកម្ពុជា បានសម្រេចយក វេលាម៉ោង ១១ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ សប្ដាហ៍ក្រោយ ដើម្បីប្រជុំ ចង្អៀតសម្រេច ផែនការមេ និងសកម្មភាព កីឡាផ្សេងៗ។

ឯកឧត្ដម អគ្គលេខធិការ បានលើកឡើងថា កិច្ចប្រជុំនេះ គោលបំណង សំខាន់គឺស្នើសុំ យោបល់ឯកភាព គ្នាលើការរៀបចំ យន្តការទ្រទ្រង់មួយ ដើម្បីរៀបចំ មហាសន្និបាត ពេញអង្គរ បស់ខេមរៈ សហព័ន្ធ យូដូឡើងវិញ។ គណៈកម្មាធិការ ជាតិអូឡាំពិក បើតាមតួនាទី និងភារកិច្ច គ្មានសិទ្ធិ ចូលខ្លួន ចូលមហាសន្និបាត ឬការរៀបចំ របស់សហព័ន្ធ នោះទេ។ ឯកឧត្តមបន្ថែមថា ដោយសារឆ្នាំ២០២៣ កម្ពុជាធ្វើជា ម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ដូច្នេះ NOCC ត្រូវរៀបចំកំណែ ទម្រង់រាល់សហព័ន្ធ ដែលគ្មានការរីកចំរើន ឲ្យងាកមក មានចលនាកីឡា ខ្លាំងគឺជា  ទិសដៅផែនការ មេរបស់ស៊ីហ្គេម។

រាល់សហព័ន្ធ ដែលមានបញ្ហាផ្ទៃក្នុង មិនព្រមដោះស្រាយ ក្រសួងអប់រំយុវជន និងកីឡាបាន ផ្ដល់សិទ្ធជូន NOCC ចូលខ្លួនដោះស្រាយ ត្រឹមដើមឆ្នាំ២០១៧ ឲ្យបានរួចរាល់ ទាំងស្រុង។ ឯកឧត្តម អគ្គលេខាធិការ រូបនេះបញ្ជាក់ថា ត្រឹមឆ្នាំ២០១៧ នេះតទៅគ្រប់សហព័ន្ធ ត្រូវបណ្ដុះធនធាន កីឡាករល្អ ឲ្យបានច្រើន។ ប្រសិនបើ ត្រឹមឆ្នាំ២០២០ មានប្រភេទកីឡាណា មួយដែល NOCC មើលឃើញថា គ្មានការរីកចំរើន ឬគ្មានកីឡាករល្អ និងមិនសង្ឃឹម ទទួលបានមេដាយ នឹងដកសិទ្ធិចូលរួម ប្រភេទកីឡា នោះចេញពី ស៊ីហ្គេមឆ្នាំ២០២៣។ ខេមរៈសហព័ន្ធ កីឡាយូដូកម្ពុជា ត្រូវបាន សមាជិកប្រតិបត្តិ គណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជាសម្រេចព្យួរ ដោយបញ្ហាផ្ទៃក្នុង។

គណៈកម្មាធិការ ជាតិអូឡាំពិក កម្ពុជាវាយតម្លៃ គ្រប់សហព័ន្ធចំនួន ៣ ប្រភេទគឺទី១ សហព័ន្ធមាន អង្គរដ្ឋបាលល្អ (មានកិច្ចប្រជុំច្បាស់លាស់ មានសកម្មភាពកីឡាល្អ មានការ ប្រកួតថ្នាក់ជាតិ ទៀងទាត់ និងមានសកម្មភាព ហ្វឹកហាត់ក្លឹបច្រើន) ទី២ សហព័ន្ធមាន រដ្ឋបាលមិនរឹងមាំ (សហព័ន្ធដែលមួយឆ្នាំមានសកម្មភាពកីឡាម្ដង ឬមួយឆ្នាំប្រជុំម្ដង) និងទី៣ សហព័ន្ធមានតែឈ្មោះ (គ្មានសកម្មភាពកីឡាអ្វីសោះ)៕

ដកស្រង់ពី៖ Sabay