Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Messi ស៊ុត​២​គ្រាប់​ជួយ​ Barcelona ឈ្នះ​ Leganes ទាំង​លំបាក​

  • Print

FC Barcelona ទទួលបាន ៣ពិន្ទុទាំងយ៉ាប់យឺន ក្នុងទឹកដី ខ្លួនឯង កាលពីយប់មិញ ក្រោយឈ្នះ Leganes ២-១ ក្នុងសប្ដាហ៍ទី ២៣នេះ។

ក្នុងការប្រកួត នៅកីឡដ្ឋាន Nou Campម្ចាស់ផ្ទះបើកឆាក នាំមុខមុន នៅនាទី ៤ ដោយខ្សែប្រយុទ្ធឆ្នើម Lionel Messi ក្រោមការ បញ្ជូនបាល់ឲ្យ យ៉ាងល្អរបស់ Luis Suarez។ យ៉ាងណា ក៏ដោយ ក្រោយស៊ុត បាន១គ្រាប់នេះ Barcelona មិនអាច បន្ថែមសម្ពាធ លើភ្ញៀវ បានទេផ្ទុយ ទៅវិញ នៅនាទី ៧១ Unai Lopez បានស៊ុតឲ្យ Leganes តាមស្មើ។ ស្ថានការណ៍ ហាក់ធូរស្បើយឡើងវិញ សម្រាប់លោក Luis Enrique បន្ទាប់ពី Barcelona បានបាល់ ពិន័យ១១ម៉ែត្រ ១គ្រាប់ស៊ុតនៅ ចុងម៉ោងនាទី៩០ ធ្វើបានសម្រេចដោយ Messi ដដែល ហើយវាក៏ជា គ្រាប់បាល់ជ័យជម្នះរ បស់ពួកគេ ផងដែរ៕

ដកស្រង់ពី៖ Sabay