Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចង់​បាន​គម្រោង​ សាង​សង់​​សាលា​​បាល់ទាត់​​២៥​ខេត្ត​-ក្រុង​ត្រូវ​មាន​លក្ខណ​ទាំង​នេះ

  • Print

កាលពីពេលថ្មីៗ នេះសហព័ន្ធ កីឡាបាល់ទាត់ កម្ពុជា បានធ្វើមហាសន្និបាត បូកសរុបការងារ ប្រចាំឆ្នាំរបស់ខ្លួន និងបានបង្ហើប ពីគម្រោងដ៏ធំមួយ គឺបង្កើតសាលាបាល់ទាត់ ទូទាំង ២៥ ខេត្ត-ក្រុងឲ្យបានរួចរាល់ត្រឹមឆ្នាំ២០១៧។

បើតាមរបាយការណ៍ បានបញ្ជាក់ថា ទីតាំងដែលចង់ បានគម្រោងធំមួយនេះ ត្រូវមានលក្ខណ ដូចខាងក្រោម៖ សមាជិក ឬក្លឹបត្រូវមានមូលដ្ឋាននៅខេត្ត គ្រូបង្ហាត់បាល់ទាត់ត្រូវជ្រើសរើសដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ធានាការចូលរួម និងរៀបចំការប្រកួត ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សមាជិកឬក្លឹបទទួលថវិកាសហព័ន្ធបាល់ទាត់ ដើម្បីបើកប្រាកខែឲ្យគ្រូបង្ហាត់ មានការទទួលស្គាល់ដោយក្រសួងអប់រំយុវជន និងកីឡា ផែនការហ្វឹកហាត់ និងការត្រួតពិនិត្យ ឬរបាយការណ៍ត្រូវមានជាប្រចាំខែឬឆ្នាំ។

គម្រោងបង្កើត សាលាបាល់ទាត់ទូទាំង ២៥ ខេត្ត-ក្រុងនេះដើម្បី ទិសដៅស្វែងរក កីឡាករយុវជន ល្អៗនៅតាមបណ្ដា ខេត្តយកមកបណ្ដុះបណ្ដាល ឲ្យក្លាយជាកីឡាករ ជម្រើសជាតិក្នុងទិសដៅត្រៀមឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម៕

ដកស្រង់ពី៖ Sabay