គ្រូបាល់ទាត់ជម្រើសជាតិថៃព្រួយភ័យ ពេលក្រុមស្ថិតក្នុងពូលមរណៈ
- Details
- Category: Sport News
ក្នុងការប្រកួតប្រជែង ម្ចាស់មេដាយមាស ឆ្នាំ២០១៥ ថៃស្ថិតក្នុងពូល មរណៈជាមួយ វៀតណាម កម្ពុជា ឥណ្ឌូណេស៊ី ហ្វីលីពីន និងទីម័រខាងកើត។
"វាជាការចាប់ពូល ដ៏លំបាកសម្រាប់ ក្រុមពួកយើង ព្រោះក្រុម ទាំងអស់នៅក្នុង ពូលនេះមាន កម្រិតខ្លាំង ជិតប្រហាក់ប្រហែលគ្នា។ ខ្ញុំពិតជាព្រួយបារម្ភ បន្ទាប់ពីឃើញការចាប់ពូល"។ សម្ដីលោក Worawut។
យ៉ាងណាមិញ អតីតជម្រើសជាតិ ថៃរូបនេះ មានដាក់គោលដៅ សម្រាប់ក្រុមថា នឹងត្រូវឡើងដល់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ Worawut បានបន្ថែមក្នុងសារព័ត៌មានកន្លងទៅថា៖ "គោលបំណងរបស់ក្រុមពួកយើងក្នុង ព្រឹត្តិការណ៍ នេះនឹងត្រូវលេងឲ្យដល់វគ្គ semi-finals។ ខ្ញុំមិនខ្វល់ថាប៉ះក្រុមណាក្នុងវគ្គនេះទេ"៕
ដកស្រង់ពី៖ Sabay