Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពាន AFC U-23​ ឆ្នាំ​២០១៨​​នៅ​ចិន​​នោះ​ បើ​កម្ពុជា​ជាប់​លេខ​៣​បាន​ឡើង​ទៅ​ទេ?

  • Print

កម្មវិធី ប្រកួតវគ្គ ជម្រុះ 2018 AFC U-23 Championship ក្នុងពូល J ដែលកម្ពុជា ធ្វើជា ម្ចាស់ផ្ទះ គ្រោងធ្វើ ឡើងចន្លោះ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ។

ក្នុងពូលនេះ បើកម្ពុជា ស្ថិតនៅលេខ ៣តើមាន សិទ្ធិបានឡើង ទៅដំណាក់កាល ចុងក្រោយ ដែលគ្រោងធ្វើ ឡើងនៅ ប្រទេសចិន ដែរឬទេ? ក្នុងពូល J មានក្រុមខ្លាំងៗ ដូចជា U23 ចិន, U23 ជប៉ុន និង U23 ហ្វីលីពីន ព្រមទាំង ម្ចាស់ផ្ទះកម្ពុជា។

កម្មវិធី ប្រកួតដំណាក់កាល ផ្ដាច់ព្រ័ត្រ នាឆ្នាំ២០១៨ នៃពានរង្វាន់ AFC U-23 Championship នេះនឹង ធ្វើឡើងនៅ ប្រទេសចិន។ ជាមួយគ្នា នោះចិនគឺស្ថិត នៅពូល ជាមួយកម្ពុជា ហើយក្រុមចិន នេះដែរគឺ មានសិទ្ធិឡើង ទៅលេង ដំណាក់កាល ផ្ដាច់ព្រ័ត្រ ដោយស្វ័យ ប្រវត្តិរួចទៅហើយ ព្រោះគេជា ម្ចាស់ផ្ទះ។

ដោយឡែក លក្ខខណ្ឌ ដែលអាច បានឡើងទៅ លេងដំណាក់កាល ផ្ដាច់ព្រ័ត្រគឺ AFC កំណត់យក ១៦ក្រុម។ ខណៈប្រទេស ចូលរួមវគ្គ ជម្រុះមានចំនួន ៤០ត្រូវបាន បែងចែកជា ១០ពូល ដោយ ក្នុងមួយពូល យកលេខ១ នៅតាមពូល នីមួយៗ និងលេខ២ល្អ បំផុតចំនួន៥ក្រុម ទៅបង្គ្រប់ ១៦ក្រុមរួមទាំងចិន។

ប៉ុន្តែចិនចូល រួមវគ្គជម្រុះនេះ ពីព្រោះចង់ ដកស្រង់ បទពិសោធ តែប៉ុណ្ណោះ។ ចំណែកលក្ខខណ្ឌ ក្នុងការ ឡើងទៅលេងវ គ្គ១៦ក្រុម ចុងក្រោយ នៃពានរង្វាន់ មួយនេះ AFC បានកំណត់ ថា បើសិនចិន ជាប់លេខ១ ក្នុងពូល ដូច្នេះលេខ ២ល្អបំផុត ៦ក្រុមបាន ឡើងទៅ។

ដោយឡែក បើសិនចិន ជាប់លេខ២ ដូចនេះក្រុម ជាប់លេខ២ល្អ បំផុតចំនួន ៥ក្រុមផ្សេងទៀត នឹងបានឡើង ទៅគឺគ្រប់ចំនួន ១៦ក្រុម។ សម្រាប់ U23 កម្ពុជាបើចង់ ទទួលបានឱកាស ឡើងទៅ លេងដំណាក់ កាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ ខាងលើ យ៉ាងហោច ណាស់ក៏ត្រូវ តែបញ្ចប់ត្រឹម លេខ២ក្នុងពូល ហើយក៏ជា លេខ២ក្នុង ចំណោមល្អ បំផុតផងដែរ៕

ដកស្រង់ពី៖ Sabay