Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Giggs ប្រាប់​ Lukaku ថា​លេង​នៅ​ Man Utd ត្រូវ​តែមុខ​ក្រាស់​

  • Print

Ryan Giggs បានដាស់តឿន សមាជិកថ្មី Romelu Lukaku ថា ត្រូវតែមាន មុខក្រាស់នៅ Manchester United ព្រោះរូបគេ នឹងលេងនៅ ក្រោមសម្ពាធ យ៉ាងធ្ងន់ធ្ងរ។

វីរបុរស Man Utd រំពឹង Lukaku អាចរកបាន ច្រើនគ្រាប់ ដោយសារខ្សែ ប្រយុទ្ធរូបនេះ ស៊ាំទៅនឹង ការលេងនៅ អង់គ្លេស ជាពិសេស ស្គាល់លោក Jose Mourinho ច្បាស់។ កីឡាករ សញ្ជាតិបែលហ្សិក ស៊ុតបញ្ចូលទី នៅ Premier League បាន២៥ គ្រាប់ឲ្យ Everton រដូវកាលមុន ពោលគឺច្រើនជាង Zlatan Ibrahimovic ៨គ្រាប់។

Giggs បាននិយាយថា៖ " Lukaku នឹងលេងនៅ ក្រោមសម្ពាធ ដែលគេមិនធ្លាប់ ជួបដូចកាល លេងនៅ West Brom, Chelsea ឬ Everton។ ការរិះគន់ គ្រប់ច្រក នឹងកើតមាន ដូច្នេះ Lukaku ត្រូវតែអភិវឌ្ឍ ខ្លួនឲ្យមាន ស្បែកក្រាស់ មុខក្រាស់ ហើយត្រូវស្ដាប់ ការណែនាំ របស់គ្រូបង្វឹក"៕

ដកស្រង់ពី៖ Sabay