Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Rooney នឹង​បាន​តំណែង​មួយ​ នៅ​ Man Utd ពេល​ចូល​និវត្តន៍​

  • Print

Wayne Rooney នឹងត្រូវ តែងតាំង ជាទូតរបស់ Manchester United នៅពេល ព្យួរស្បែកជើង ចូលនិវត្តន៍ ពីបាល់ទាត់ នាថ្ងៃអនាគត។

ខ្សែប្រយុទ្ធ វ័យ៣១ឆ្នាំ បានចាកចេញ ទៅចូលរួម ជាមួយក្លឹបចាស់ Everton ក្រោយចំណាយ ពេល១៣ឆ្នាំ នៅទឹកដី Old Trafford។ មែនទែនទៅ Rooney នៅសល់ កុងត្រា១ ឆ្នាំទៀត ជាមួយ United ប៉ុន្តែត្រូវ បង្ខំចិត្ត ចាកចេញបន្ទាប់ ពីគ្មានជម្រើស លេងក្រោមការ ដឹកនាំរបស់លោក Jose Mourinho។

យ៉ាងណា ក៏ដោយក្លឹប ជើងឯក អង់គ្លេស២០ សម័យកាល មិនបានផ្ដាច់ ចំណងជាមួយ Rooney ទាំងស្រុង ទេពោលគឺ ក្លឹបគ្រោង ផ្ដល់តំណែង ជាទូត ដើម្បីឲ្យ កីឡាករសញ្ជាតិ អង់គ្លេស រូបនេះ ធ្វើដំណើរ ជុំវិញពិភពលោក ផ្សព្វផ្សាយពី Manchester United។ Rooney បានបំបែក កំណត់ត្រា របស់វីរបុរស Sir Bobby Charlton ជាអ្នកស៊ុត បញ្ចូលទី ច្រើនជាង គេនៅ United ក្រោយរកបាន ២៥៣គ្រាប់៕

ដកស្រង់ពី៖ Sabay