Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lukaku រក​បាន​គ្រាប់​ដំបូង ជួយ Man Utd ឈ្នះ​មិត្តភាព​លើ​ក្រុម​​នៅ​អាមេរិក

  • Print

បិសាចក្រហម Manchester United បានយកឈ្នះក្រុម Real Salt Lakeដែលស្ថិតនៅ Major League Soccer ដោយលទ្ធផល ២-១ មុននេះ ក្នុងការប្រកួតលក្ខណៈមិត្តភាពដំណើរទេសចរណ៍នៅអាមេរិក។

ក្នុងការប្រកួតនេះ ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Man Utd ដែលមានតម្លៃខ្លួន៧៥លានផោនកីឡាករ Romelu Lukaku អាចរកគ្រាប់ដំបូងជូនក្លឹប បន្ទាប់ពីខកខានឱកាសកាលពីប្រកួតមុនទល់នឹង LA Galaxy កាលប៉ុន្មានថ្ងៃមុន។

Mkhitaryan ក៏ជាអ្នករួមចំណែករកគ្រាប់បាល់ជូនក្រុមលោក Jose Mourinho ខណៈ Luis Silva ជាអ្នករកគ្រាប់បាល់តែ១គ្រាប់គត់ឲ្យ Real Salt Lake។ ប្រកួតបន្ទាប់ Manchester United នឹងជួបក្រុមជួបក្នុងលីគជាមួយគ្នា Manchester City ក្នុងពានមិត្តភាព 2017 International Champions Cup នៅថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៧ រៀបចំនៅអាមេរិក៕

ដកស្រង់ពី៖ Sabay