ផ្លូវការ! Liverpool ទិញបានខ្សែការពារឆ្វេងម្នាក់ពី Hull City
- Details
- Category: Sport News
Liverpool បានទទួល ជោគជ័យ ក្នុងការ ចុះហត្ថលេខាយក Andy Robertson ពី Hull City នៅថ្ងៃព្រហស្បត្តិ៍នេះ។ Andy Robertson.
ខ្សែការពារ ឆ្វេងវ័យ ២៣ឆ្នាំបាន ក្លាយជា សមាជិកថ្មី ទី៣របស់ក្លឹប ដែលមាន មូលដ្ឋាន នៅតំបន់ Merseyside ក្នុងតម្លៃផ្ទេរ ៨លានផោន ឬអាចកើន ដល់១០លានផោន។ ទន្ទឹមនឹងការទិញ Robertson ក្លឹប Liverpool ក៏បានលក់ Kevin Stewart ឲ្យទៅ Hull វិញក្នុងតម្លៃ ៨លានផោន ដូចគ្នា។ ខ្សែបម្រើសញ្ជាតិ អង់គ្លេស បានចាកចេញ ពីទីក្រុងហុងកុង ជាទីដែលក្លឹប រហ្សនាមថា ហង្សក្រហម កំពុងលេងពាន Premier League Asia ដើម្បីទៅ ធ្វើតេស្ត សុខភាព មុនការផ្ទេរជា ផ្លូវការកើតឡើង៕
ដកស្រង់ពី៖ Sabay