Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈប់​ពី​រត់​ប្រណាំង​ Bolt នឹង​ទៅ​លេង​បាល់​ឲ្យ Man Utd ខែ​ក្រោយ

  • Print

Usain Bolt បានប្រកាស ចូលនិវត្តន៍ ពីកីឡា រត់ប្រណាំង កាលពីសប្ដាហ៍ មុនក្រោយ បញ្ចប់ការរត់ World Championships នៅប្រទេស អង់គ្លេស។

កីឡាករ មានរហស្សនាម ថាស្ដេចល្បឿន គឺជាអ្នក គាំទ្រដ៏ផ្កាប់មុខរបស់ Manchester United ហើយរូបគេ នឹងមានឱកាស លេងឲ្យក្លឹប យក្សអង់គ្លេស នៅខែក្រោយ។ Bolt បានជួប ចរចាគ្នា ជាមួយភាគី ក្លឹបហើយព្រមព្រៀង លេងក្នុងការ ប្រកួតមិត្តភាព រវាងវីរបុរស Man United និង Barcelona នៅថ្ងៃទី ២ ខែកញ្ញា។

ការប្រកួត មិត្តភាព សប្បុរសធម៌ ខាងលើធ្វើឡើង ដើម្បីស្វែងរក ប្រាក់សម្រាប់មូលនិធិ Manchester។ លោក Bryan Robson នឹងដឹកនាំ Man United ស្របពេល អតីតកីឡាករ ចាស់ៗមាន Andy Cole, Edwin van der Sar, Paul Scholes, Denis Irwin, Dwight Yorke និង Phil Neville ក៏ចូលរួមលេងជាមួយ Usain Bolt ដែរ៕

ដកស្រង់ពី៖ Sabay