Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៨ ប្រភេទ​កីឡា​របស់​កម្ពុជា​ថ្ងៃ​នេះ​មាន ២​ប្រភេទ​ឆ្ពោះ​ទៅ​រក​មេដាយ​មាស

  • Print

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នេះកម្ពុជាមាន ៨ប្រភេទកីឡា ដែលត្រូវប្រកួតក្នុងនោះមាន ២ ប្រភេទកីឡាប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយប្រសិនបើឈ្នះវគ្គនេះក៏ទទួលបានឱកាសប្រជែងយកមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី។

 ៨ប្រភេទកីឡារបស់កម្ពុជាថ្ងៃនេះមាន ការ៉ាតេ ប៉េតង់ វាយកូនឃ្លីលើតុ ហែលទឹក វាយកូនបាល់ ទូកក្ដោង អត្តពលកម្ម និង បាល់ទាត់។

សម្រាប់ពីរប្រភេទកីឡាដែលនឹងត្រូវប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺ ប៉េតង់វិញ្ញាសាវាយគូផ្នែកនារី (អ៊ុក ស្រីមុំ និងកែ ឡេង) ប៉ះវៀតណាមវេលាម៉ោង ១០ព្រឹក(ម៉ោងនៅម៉ាឡេស៊ី) និងវាយកូនបាល់ វិញ្ញាសាវាយទោលផ្នែកនារី ( កាអង់ដ្រេអា ដារ៉ាវី ) ប៉ះកីឡាការិនី ហ្វីលីពីន ម៉ោង១០ព្រឹក (ម៉ោងនៅម៉ាឡេស៊ី)។


ដកស្រង់ពិ៖SABAY NEWS