Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មូលហេតុ​ដែល​ PSG ខ្ចី​ជើង​ Mbappe មិន​ព្រម​ទិញ​ផ្ដាច់​រដូវ​កាល​នេះ

  • Print

Paris St-Germain បានចុះហត្ថលេខាយក Kylian Mbappe ក្នុងលក្ខខណ្ឌ ខ្ចីជើង មួយរដូវកាល និងមានជម្រើស ទិញផ្ដាច់នៅ រដូវកាលក្រោយ ក្នុងតម្លៃ ១៦៥,៧លានផោន។

កិច្ចសន្យាដែលក្លឹបអ្នកមានបារាំងគ្រោងផ្ដល់ឲ្យយុវជនវ័យ១៨ឆ្នាំរបស់ Monaco នឹងមានសុពលភាពរហូតដល់ឆ្នាំ២០២២។ Mbappe បាននិយាយក្រោយការចុះហត្ថលេខាថា៖ "ខ្ញុំពិតជាចង់រួមចំណែកក្នុងផែនការរយៈពេលវែងរបស់ក្លឹប ដោយសារតែ PSG គឺជាក្លឹបដែលមានមហិច្ឆតាមួយរបស់ទ្វីបអឺរ៉ុប"។

មូលហេតុដែល PSG មិនព្រមទិញ Mbappe ផ្ដាច់នៅរដូវកាលនេះគឺដើម្បីបញ្ចៀសការដាក់ពិន័យរបស់ UEFA ចំពោះក្លឹបណាដែលចាយលុយទិញកីឡាករលើសលប់ក្នុងមួយរដូវកាល បន្ទាប់ពីពួកគេទើបតែចំណាយ ២២២លានអឺរ៉ូបំបែកកំណត់ត្រាពិភពលោកទិញ Neymar ម្ដងរួចមកហើយ៕

ដកស្រង់ពី៖ Sabay