Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្លឹប​អង់គ្លេស​២ Torres កំពុង​ពិចារណា​ត្រលប់​ទៅ​វិញ

  • Print

Fernando Torres កំពុងគិតគូរ ត្រលប់ទៅ Premier League វិញ ហើយ Newcastle និង Southampton កំពុងស្ថិត ជាជម្រើស។

នេះតាមការចុះផ្សាយរបស់ Mirror ។Torres ដែលបានចំណាយពេលជាមួយ Liverpool អំឡុងឆ្នាំ២០០៧ដល់២០១១ ទើបតែបង្ហាញខ្លួន បាន២ប្រកួត ប៉ុណ្ណោះគ្រប់កម្មវិធី ជាមួយ Atletico Madrid រដូវកាលនេះ។ ស្របពេល Diego Costa នឹងត្រលប់មកអេស្ប៉ាញវិញ ធ្វើឲ្យឱកាសលេងជម្រើសដំបូងរបស់ Torres កាន់តែមានកំណត់។

យោងតាមសារព័ត៌មានខាងលើ កីឡាករវ័យ៣៣ឆ្នាំ ដែលនៅសល់កុងត្រាជាមួយ Atletico ១៨ខែទៀត បានបង្ហាញគោលបំណងចង់ចាកចេញពីក្លឹបក្រោមលក្ខខណ្ឌខ្ចីជើង ទៅចូលរួមជាមួយអតីតអ្នកដឹកនាំចាស់លោក Rafa Benitez (បច្ចុប្បន្នដឹកនាំ Newcastle) ឬជាមួយ Southampton ដែលមានលោក Mauricio Pellegrino នៅទីនោះ។ Fernando Torres គ្រោងចូលនិវត្តន៍ពីបាល់ទាត់ ពេលកិច្ចសន្យារបស់គេអស់ជាមួយ Atletico Madrid៕

ដកស្រង់ពី៖ Sabay