Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

F1៖ Vettel ឈ្នះ​ក្នុង​ការ​ប្រណាំង​បង្គ្រប់​កិច្ច​នៅ​ Brazilian GP

  • Print

Sebastian Vettel បានយកឈ្នះ ក្នុងការប្រណាំង រថយន្ត Formula One នៅទីលានទី១៩ Brazilian Grand Prix កាលពីថ្ងៃ ម្សិលមិញ។

អ្នកប្រណាំង រថយន្តសញ្ជាតិ អាល្លឺម៉ង់ បានប្រើថេរវេលា ១ម៉ោង ៣១នាទី និង២៦,២៦២វិនាទី យកឈ្នះ Valtteri Bottas ដែលមក ដល់ទីលេខ២ និង Kimi Raikkonen មកដល់ទីលេខ៣។ នេះគឺជា ជ័យជម្នះលើក ដំបូងរបស់ Vettel បន្ទាប់ពី ខកខានដល់ទី មុនគេចាប់តាំងពី ខែកក្កដាមក។

ទោះជាឈ្នះនៅទីលានប្រទេសប្រេស៊ីលក្ដីក៏វាគ្រាន់ជាការប្រណាំងបង្គ្រប់កិច្ចប៉ុណ្ណោះព្រោះជើងឯក Formula One ពិភពលោកបានធ្លាក់ទៅក្នុងដៃរបស់ Lewis Hamilton តាំងពីការប្រណាំងនៅទីលាន Mexican Grand Prix មកម្ល៉េះ។

នៅការប្រកួតនៅទីលានប្រេស៊ីល អ្នកប្រណាំងរថយន្តវ័យ៣២ឆ្នាំបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ ប៉ុន្តែនៅ១៨ទីលានកន្លងមក Hamilton បានយកឈ្នះរហូតដល់៩ទីលានធ្វើឲ្យរូបគេដាច់ពិន្ទុគូប្រជែងដើម្បីក្លាយជាជើងឯកសម្រាប់ឆ្នាំ២០១៧នេះ។

ការប្រណាំងរថយន្ត Formula One World Championship រដូវកាល២០១៧ នៅសល់មួយទីលានចុងក្រោយទៀតនឹងបញ្ចប់រដូវកាលហើយគឺទីលាន Abu Dhabi Grand Prix ស្ថិតក្នុងប្រទេសអារ៉ាប់រួម៕

ដកស្រង់ពី៖ Sabay