Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រាក់ សុវណ្ណារ៉ា ​៖ ​បាន​ត្រឹម​ស្មើ​ជា​កំណត់ត្រា​ល្អ​បំផុត​សម្រាប់​កម្ពុជា

  • Print

“ខ្ញុំមិនបាច់ និយាយច្រើនទេ បងប្អូនដឹងពី កម្រិតលេង របស់ហ្សកដានី បានហើយ។

នៅថ្ងៃស្អែកនេះ បានត្រឹមតែស្មើ គឺជាកំណត់ត្រា ប្រវត្តិសាស្ត្រ របស់កម្ពុជាហើយ”។ សម្ដីលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។

ដោយដឹងថាកាលពីលើកមុនកម្ពុជា ចាញ់ ៧-០ ហើយ លោក ប្រាក់ សុវណ្ណារ៉ា មិនចង់និយាយអ្វីច្រើនទេ។ កម្ពុជាមានកម្រិតលេងយ៉ាងណាបើធៀបជាមួយហ្សកដានី គឺអ្នកគាំទ្របានដឹងអស់ហើយ ដូច្នេះនៅថ្ងៃស្អែក គឺក្រុមកម្ពុជាធ្វើយ៉ាងណាបានត្រឹមស្មើជារឿងល្អ។ តែយ៉ាងណាមិញ ក្រុមណាក៏ចង់បានឈ្នះដែរ បើបានឈ្នះនោះជារឿងពិសេសខ្លាំងមែនទែនសម្រាប់កម្ពុជា។

ក្រុមហ្សកដានី ជាក្រុមកម្រិតកំពូលមួយនៅក្នុងទ្វីបអាស៊ី បើទោះជាប៉ុន្មានប្រកួតចុងក្រោយគេធ្វើមិនបានល្អយ៉ាងណាក៏ដោយ។ ដូច្នេះប្រកួតនៅថ្ងៃស្អែក កម្ពុជានឹងតឹងតែងខ្លាំង ត្បិតអីកម្ពុជានៅមានកម្រិតនៅឡើយ៕

ដកស្រង់ពី៖ Sabay