Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Ronaldo សម្រេច​ចិត្ត​ចាក​ចេញ​ពី Real Madrid នៅ​រដូវ​កាល​ក្រោយ?

  • Print

បើតាមរបាយការណ៍របស់កម្មវិធីទូរទស្សន៍ El Chiringuito de Jugones ហើយយកមកចុះផ្សាយដោយសារព័ត៌មានល្បីឈ្មោះ Metro ក្នុងថ្ងៃនេះ បានឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្រេចចិត្តក្នុងការចាកចេញពី Real Madrid នៅរដូវកាលក្រោយ។យោងតាមរបាយការណ៍ដដែល បានបញ្ជាក់ថា Ronaldo បានប្រាប់ទៅកាន់ប្រធានក្លឹប Real Madrid លោក Florentino Perez ថាខ្លួននឹងបញ្ចប់អាជីព Real Madrid របស់ខ្លួន នៅរដូវកាលក្រោយ។

បើទោះជាអ៊ីចឹងក្ដី បើតាមសេចក្ដីរាយការណ៍ដដែលមួយនេះ បានឲ្យដឹងថា លោក Perez មិនចង់ឲ្យខ្សែប្រយុទ្ធ Ronaldo ចាកចេញពីក្លឹបឡើយ។ អ្វីគួរឲ្យចាប់អារម្មណ៍ ត្រង់ថា របាយការណ៍នេះបានកើតឡើងក្រោយពីខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទើបតែបានបដិសេធក្នុងការចុះកុងត្រាថ្មីរបស់ខ្លួនជាមួយក្លឹប កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។

កាលពីដើមខែនេះ ពេលដែលសួរថា ចុះកុងត្រាថ្មីពេលណា Ronaldo បានឆ្លើយតបប្រាប់ទៅសារព័ត៌មាន beIN Sports វិញថា៖ "ខ្ញុំមិនចង់ចុះកុងត្រាថ្មីនោះទេ។ ខ្ញុំសប្បាយចិត្តនឹងកុងត្រាបច្ចុប្បន្នរបស់ខ្ញុំហើយ"។Ronaldo ទើបតែស៊ុតចូលបានតែចំនួន ១គ្រាប់ប៉ុណ្ណោះ ក្នុងលីគកំពូលអេស្ប៉ាញនៅរដូវកាលថ្មីនេះ ខណៈក្លឹប Real Madrid កំពុងឈរលេខ ៣ ហើយ Barcelona កំពុងឈរកំពូលតារាង មាន ៣១ ពិន្ទុ លើសក្លឹបអធិរាជពណ៌ស ចំនួន ៨ពិន្ទុ៕

ដកស្រង់ពី៖ Sabay