Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ៊ីតាលី​អត់​បាន​ឡើង​លេង​ World Cup ធ្វើ​ឲ្យ​ខាត​លុយ​​ជាតិ​រាប់​រយ​លាន​ដុល្លារ

  • Print

អតីតប្រធាន គណៈកម្មការជាតិអូឡាំពិករបស់អ៊ីតាលី លោក Franco Carraro បានបង្ហើបឲ្យដឹងថា ពេលដែលអ៊ីតាលីខកខានមិនបានលេង World Cup ឆ្នាំក្រោយ វាធ្វើឲ្យប្រទេសអឺរ៉ុបមួយនេះខាតបង់ចំណូលជាតិរហូតដល់ទៅរាប់រយលានដុល្លារ។

លោក Carraro បានប្រាប់ថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ "អ៊ីតាលីនឹងខាតបង់ប្រាក់ជាង ៥០០ ទៅ ៦០០លានដុល្លារ ហើយតួលេខហ្នឹងជាទឹកប្រាក់ខាតបង់ដោយផ្ទាល់ផង បើនិយាយពីការខាតមិនផ្ទាល់វិញ ទិន្នន័យនេះអាចឡើងរហូតដល់លើស ១ប៊ីលាន (ពាន់លាន)ដុល្លារ។ ច្បាស់ណាស់ ការខាតបង់នេះអាចលើស ១ប៊ីលានដុល្លារ"។

បាល់ទាត់ ជាវិស័យមួយយ៉ាងសំខាន់នៅអឺរ៉ុប ដោយវិស័យមួយនេះបានជួយរកចំណូលបានយ៉ាងច្រើនឲ្យបណ្ដាប្រទេសជាច្រើនក្នុងទ្វីបមួយនេះ។ អ៊ីតាលីបានខកខានមិនបានឡើងលេង World Cup ជាលើកដំបូងក្នុងរយៈពេលជិត ៦០ឆ្នាំ បន្ទាប់ពីស្មើជាមួយ ស៊ុយអែតក្នុងជើង ទី ២ កាលពីយប់មិញ ក្រោយពីចាញ់ ១-០ក្នុងជើងទី១ កាលពីថ្ងៃទី១១ កន្លងទៅ៕

ដកស្រង់ពី៖ Sabay