Social Network

Hun Sen Cup ៖ សុខ សុវណ្ណ​ ​​ថា បឹង​កេត​​ នឹង​​ឡើង​វគ្គ​​ផ្ដាច់​ព្រ័ត្រ​ទោះ​ប៉ះ ណាហ្គា

ក្រុមបឹងកេត នឹងត្រូវតតាំងជាមួយណាហ្គាវើល ក្នុងជំនួបជើងទី១ នៃពានរង្វាន់ Hun Sen Cup 2017 វគ្គ ៤ ក្រុមចុងក្រោយ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ។

ក្នុងជំនួបដ៏គួរឲ្យចាប់អារម្មណ៍នេះខ្សែការពារឆ្នើមរបស់បឹងកេត សុខ សុវណ្ណ បាននិយាយថា « មានរឿងអីត្រូវអត់បង ការប្រកួតត្រូវតែមានសង្ឃឹម ណាហ្គា គេខ្លាំងតែយើងត្រូវតែមានសង្ឃឹមអាចទម្លាក់គេបាន។ ណាហ្គា មានប្រព័ន្ធការពាររឹងមាំ មិនងាយមានក្រុមណាទាត់ចូលគេច្រើនគ្រាប់ឡើយ»។

ខ្សែការពារកណ្ដាលរបស់ជម្រើសជាតិកម្ពុជារូបនេះបន្ថែមថា សម្រាប់ជំនួបដ៏សំខាន់នេះកីឡាករគ្រប់រូបរបស់បឹងកេត ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីយកលទ្ធផលល្អជូនក្រុម។ បឹងកេត ប៉ះ ណាហ្គាវើល នឹងធ្វើការប្រកួតជើងទី២ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ៕

ដកស្រង់ពី៖ Sabay