Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេច​រឿង​វាយ​តប់​គ្នា​រវាង Man Utd និង Man City ក្នុង​បន្ទប់​ផ្លាស់​​ខោ​អាវ

  • Print

មានការប៉ះទង្គិចមួយប្រាវបានកើតឡើងរវាងក្រុម Manchester United និង Manchester City នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ ក្រោយការប្រកួត Manchester derby បានបញ្ចប់។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស Daily Mail។ ប្រភពខាងលើបានចុះថា Jose Mourinho ត្រូវបានក្រុមកីឡាកររបស់ Man City គប់ដបទឹក និងជះទឹកដោះគោមកលើលោក ហើយកីឡាករនិងបុគ្គលិកជាង២០នាក់ពាក់ព័ន្ធនឹងជម្លោះនេះ។

ដំណើររឿងនៃហេតុការណ៍ ដំបូង Mourinho បានដើរទៅបន្ទប់ផ្លាស់សំលៀកបំពាក់របស់ Man City ណែនាំឲ្យបន្ថយសំឡេងតន្ត្រីអបអរជ័យជម្នះ ដើម្បីគោរពសិទ្ធិគេ តែត្រូវអ្នកចាំទី Ederson ចេញមករារាំង។ ពេលនោះហើយជម្លោះបានកើតឡើង Mourinho បានស្រែកទៅកាន់ Ederson ថា៖"ចេះគោរពសិទ្ធិគេផងលោក។

តើអ្នកឯងជានរណាហ៎ាស? បន្ទាប់មកការមានការជះទាំងទឹកសុទ្ធនិងទឹកគោមកលើបុរសសញ្ជាតិព័រទុយហ្គាល់។ បើតាមអ្នកឃើញហេតុការណ៍បាននិយាយថា ក្រុមកីឡាករ Man Utd ដែលទៅតាម Mourinho ខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើខាងលើជាខ្លាំង រួមក៏បានតដៃ ដោយកីឡាករខ្លះបានលោតទៅវាយគ្នាទៀតផង។

ក្នុងហេតុការណ៍នោះ Mikel Arteta ដែលជាជំនួយការរបស់ Pep Guardiola បានទទួលរងរបួសបែកក្បាលផងដែរ។ ក្នុងជំនួប Manchester derby កាលពីយប់មិញ Manchester City បានយកជ័យជម្នះ ២-១ លើក្រុមប្រជែង Manchester United បន្តឈរលេខ១ និងដាច់១១ពិន្ទុ៕

ដកស្រង់ពី៖ Sabay