Social Network

Possebon អតីត​កីឡាករ​ Man Utd ​ទើប​ផ្ទេរ​ទៅ​ក្លឹប​វៀតណាម​ប្រវត្តិ​លេង​អន់​ខ្លាំង

សារព័ត៌មានក្នុងប្រទេសវៀតណាមបានចុះផ្សាយព្រោងព្រាត បន្ទាប់ពីក្លឹបក្នុងលីគកំពូលវៀតណាម Ho Chi Minh City F.C បានយល់ព្រមផ្ទេរយក Rodrigo Pereira Possebon ដែលជាអតីតកីឡាករ Manchester United ពីក្រុម Passo Fundo។

យោងតាមសារព័ត៌មានវៀតណាម កីឡាករវ័យ២៨ឆ្នាំនឹងទទួលតាមថ្លៃពលកម្មថ្លៃជាងកីឡាករបរទេសផ្សេងៗ ដែលកំពុងប្រកបអាជីពនៅ V.League 1។ ខ្សែបម្រើកណ្ដាល Possebon ចាប់ផ្ដើមលេងក្នុងក្លឹបអាជីពដំបូងជាមួយ Manchester United តែម្ដងអំឡុងឆ្នាំ២០០៨ ដល់ ២០១០ ជំនាន់ Ryan Giggs និង Cristiano Ronaldo។

តែក្នុងរដូវកាល២០០៨-០៩ គេលេងបានតែ៣ប្រកួតប៉ុណ្ណោះក្នុងលីគ និងមួយរដូវកាលបន្ទាប់ត្រូវខ្ចីទៅក្លឹប Braga របស់ព័រទុយហ្គាល់។ ជាការពិតត្បិតតែមានឈ្មោះជាអតីតកីឡាកររបស់បិសាចក្រហម ប៉ុន្តែ Possebon មិនមែនជាកីឡាករខ្លាំងក្លានោះទេ ពោលពី២០០៨ ដល់២០១៨ គេផ្លាស់អស់១១ក្លឹបទៅហើយ។ ក្រោយចាកចេញពី Man Utd កីឡាករកម្ពស់ខ្ពស់រូបនេះបានបន្តនាវាជីវិតទៅលេងឲ្យក្លឹបមួយចំនួនដែលគ្រប់គ្នាមិនសូវស្គាល់ហើយខ្លះនៅក្នុងលីកទាបៗទៀតដូចជា Santos, Vicenza, Cricuma,. Mirassol, Juventude, Nautico, URT, Passo Fundo និងចុងក្រោយ Ho Chi Minh City F.C។

ចំណុចយល់ថា កីឡាករ រូបនេះមាន ស្ថិតិលេងអន់ ក្នុងចំណោម ក្លឹបខាងលើគេ លេងមិនដែល បាន១០ប្រកួត ឡើយក្នុងលីគ ក្លឹបខ្លះមិនបាន លេងមួយប្រកួតក៏មាន លើកលែងតែនៅ Santos លេងបាន១១ប្រកួត៕

ដកស្រង់ពី៖ Sabay