Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៣​ក្រុម​គត់​​នៅ La Liga​ ដែល​មាន​គ្រាប់​បាល់​លើស គ្រាប់ Messi & Suarez បូក​ចូល​គ្នា

  • Print

បូកគ្រាប់បញ្ចូលគ្នារវាង Lionel Messi និង Luis Suarez នៅ La Liga រដូវកាលនេះ ឃើញថា មានតែ៣ក្រុមគត់ដែលមានគ្រាប់បាល់លើសខ្សែប្រយុទ្ធទាំងពីរ។

ទាំង Messi និង Suare រកបានម្នាក់ពីរគ្រាប់បន្ថែមទៀតកាលពីយប់មិញពេលឈ្នះ Real Betis ៥-០។ ពេលនេះបើគិតគ្រាប់បាល់អ្នកទាំងពីរបញ្ចូលគ្នាមាន៣៤គ្រាប់ ពោល Messi ១៩គ្រាប់និង Suarez ១៥គ្រាប់។ សម្រាប់ចំនួននេះមានតែ Valencia, Real Madrid និង Celta Vigo ប៉ុណ្ណោះ ដែលមានគ្រាប់បាល់លើស Messi & Suarez។

រដូវកាលនេះគ្រាប់បាល់ទាំងមូលរបស់ក្រុម Valencia រកបាន៤១គ្រាប់ ឯ Real Madrid មាន៣៩គ្រាប់ និង Celta Vigo មាន៣៥គ្រាប់។ ចំណែក Real Sociedad មាន៣៤គ្រាប់ត្រឹម ស្មើជាមួយខ្សែប្រយុទ្ធមកពីឡាទីនទាំងពីរ។ ងាកមកមើលអ្នកទាត់បញ្ចូលទីច្រើននៅ La Liga ឃើញថា Lionel Messi និង Luis Suarez កំពុងឈរលេខ១&២ តាមពីក្រោយដោយ Iago Aspas របស់ Celta de Vigo មាន១២គ្រាប់៕

ដកស្រង់ពី៖ Sabay