Social Network

ប្រដាល់​ថៃ​កាន់​តែ​សាហាវ​ ខណៈ​ ONE បង្កើត​ព្រឹត្តិការណ៍​វ៉ៃ​សេរី​​មួយ​ទៀត​

ស្ថាប័នរៀបចំការប្រកួតកីឡា ONE CHAMPIONSHIP ត្រូវបានគេស្គាល់ យ៉ាងខ្លាំងទូទាំងទ្វីបអាស៊ី និងពិភពលោកអំពីព្រឹត្តិការណ៍កីឡាប្រដាល់គុនចម្រុះក្នុងទ្រុង MMA ដ៏ជោគជ័យរយៈពេលជាច្រើនឆ្នាំមកហើយ។

នៅពេលនេះពួកគេបានប្រកាសបើកព្រឹត្តិការណ៍ប្រដាល់សេរីទៀតដែលរឹតតែធ្វើឲ្យ Muay Thai របស់ថៃល្បីល្បាញខ្លាំងឡើង។ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ONE Championship បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការអំពីគម្រោងរៀបចំកម្មវិធីប្រដាល់សេរីអន្តរជាតិ។ វាមិនមែនត្រឹមតែប្រដាល់សេរីមួយមុខនោះទេ សូម្បីប្រដាល់ផ្សេងៗទៀតដូចជា ការ៉ាតេ តេក្វាន់ដូ កុងហ្វូ វ៉ូស៊ូ សាន់ដា ស៊ីឡាត និងក្បាច់គុនឡេតវីជាដើម។

តាមរយៈគម្រោងប្រដាល់សេរីនេះរឹតតែធ្វើឲ្យពិភពលោកស្គាល់យ៉ាងច្បាស់អំពីប្រដាល់សេរីរបស់ថៃដោយសារម្ចាស់ One Championship ជាជនជាតិថៃស្រាប់ ហើយស្ថាប័ននេះមានបណ្តាញផ្សព្វផ្សាយធំៗទូទាំងពិភពលោក។ លោក Chatri Sityodtong ជនជាតិថៃដែលជាអគ្គនាយក និងជា CEO របស់ ONE Championship បាននិយាយក្នុងសេចក្តីប្រកាសនេះថា អស់រយៈពេលជាច្រើនឆ្នាំហើយ ONE Championship ផ្តោតយកចិត្តដាក់ចំពោះប្រដាល់គុនចម្រុះ និងមានកេរ្តិ៍ល្បីសុះសាយរហូតក្លាយជា«ផ្ទះនៃក្បាច់គុនចម្រុះ»។

ពេលនេះ ONE បង្កើតកម្មវិធីប្រដាល់គុនសេរីថែមទៀតដែលមានក្បាច់គុនជាច្រើនចូលរួម។តាមសេចក្តីប្រកាសព័ត៌មានបានបង្ហាញឈ្មោះកីឡាករជើងខ្លាំងប្រដាល់សេរីថៃជាច្រើន ប៉ុន្តែពុំមានឈ្មោះកីឡាករប្រដាល់គុនខ្មែរដែលជាប្រទេសមួយលេចធ្លោខាងប្រដាល់សេរី។

ជើងខ្លាំងថៃជាច្រើនដែលនឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ថ្មីនេះដូចជា Petchboonchu FA Group, Nong-O Gaiyanghadao, Yodsaenklai Fairtex, Sam-A Gaiyanghadao, Singtongnoi Por Telakun, Dejdamrong Sor Amnuaysirichoke, Sagetdao Petpayathai, Kwankhao Mor. Rattanabandit, Yodcherry Sityodtong, និងម្ចាស់ខ្សែក្រវាត់ប្រដាល់សេរីពិភពលោក Giorgio Petrosyan, Fabio Pinca, Alain Ngalani, Regian Ersel និង Sergej Maslobojev ជាដើម។

តាមការគ្រោងទុក ព្រឹត្តិការណ៍ប្រដាល់ថ្មីនេះនឹងចាប់ផ្តើមដំណើរការប្រកួតលើកដំបូងនាខែមេសា ឆ្នំា២០១៨ខាងមុខនេះនៅប្រទេសហ្វីលីពីនដែលនឹងមានកីឡាករល្បីៗដូចជា កីឡាករអ៊ីតាលី Giorgio Petrosyan កីឡាករថៃSmokin" Jo Nattawut of Korat កីឡាករថៃជាជាម្ចាស់ខ្សែក្រវាត់ពិភពលោក Nattawut is known ជាដើម៕

ដកស្រង់ពី៖ Sabay