Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

CBS​ ព្រមាន​ទុក​ជា​មុន​​ ​​ជុំ​វិញ​សិទ្ធិ​ផ្សាយ​ ​​World Cup 2018 ផ្តាច់​មុខ​

  • Print

ក្រុមហ៊ុន Cambodian Broadcasting Service (CBS)ដែលគ្រប់គ្រងលើ ទូរទស្សន៍ CTN, MYTV និង CNC នឹងចាត់វិធានការ ផ្លូវច្បាប់ ឲ្យមឹងម៉ាត់បំផុត ប្រសិនបើប្រព័ន្ធ ផ្សព្វផ្សាយណាមួយ ជាពិសេស Page លើបណ្តាញសង្គម រំលោភលើ កម្មសិទ្ធិបញ្ញារបស់ CBS ដែលទទួលបាន ផ្តាច់មុខ ផ្សាយបន្តផ្ទាល់ ពីព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក World Cup 2018 នៅក្នុងប្រទេសកម្ពុជា។

លោក ស៊ីថូ ណាថាន់ ប្រធានផ្នែកកីឡារបស់ស្ថាប័នផ្សព្វផ្សាយដ៏ធំមួយនេះបាននិយាយថា ៖«យើងកំពុងសិក្សាជាមួយបច្ចេកទេសគ្រប់ផ្នែកដែលពាក់ព័ន្ធដើម្បីស្វែងរកវិធីទប់ស្កាត់ និងប្រើចំណាត់ការឲ្យមានប្រសិទ្ធភាព។ បើមានអ្នកលួច Live នៅក្នុងស្រុកខ្មែរ អ្នក Live នោះត្រៀមទទួលទោសតាមផ្លូវច្បាប់ ពីព្រោះបាល់ទាត់ពិភពលោក World Cup 2018 ត្រូវបានទទួលបានសិទ្ធិផ្សាយផ្តាច់មុខមកកម្ពុជាមានតែមួយអង្គភាពគត់គឺ CBS»។

សម្រាប់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA 2018 World Cup នៅប្រទេសរុស្ស៊ីនេះមានចំនួន៦៤ប្រកួតដោយស្ថាប័នព័ត៌មាន CBS ផ្សាយបន្តផ្ទាល់ទាំងអស់គិតចាប់ពីប្រកួតទី១រហូតដល់ប្រកួតផ្តាច់ព្រ័ត្រ។ លោក ស៊ីថូ ណាថាន់ ប្រាប់ថា ការប្រកួតខ្លះផ្សាយបន្តផ្ទាល់ទាំង៣ប៉ុស្តិ៍ ប៉ុន្តែប្រកួតខ្លះផ្សាយបន្តផ្ទាល់២ប៉ុស្តិ៍ ឬមួយប៉ុស្តិ៍។ ភាគច្រើននៃការប្រកួតធ្វើឡើងនៅវេលាម៉ោង៩យប់ និងម៉ោង១យប់។

ដើម្បីឲ្យការផ្សាយបន្តផ្ទាល់កាន់តែអស្ចារ្យសម្រាប់បម្រើអារម្មណ៍អ្នកទស្សនានៅស្រុកខ្មែរ ក៏មានការចូលរួមពី លោក ហុក សុចិត្រា អតីតវិរបុរសបាល់ទាត់កម្ពុជា កីឡាករ ឈិន ឈឿន អ្នកចាំទីជម្រើសជាតិកម្ពុជា អ៊ំ សេរីរ័ត្ន និងរួមទាំងអ្នកកីឡាល្បីៗមួយចំនួនទៀតនឹងចូលរួមពិភាក្សា ទស្សន៍ទាយផងដែរ។ ព្រឹត្តិការណ៍ World Cup 2018 នៅប្រេទេសរុស្ស៊ីនឹងចាប់ប្រកួតពីថ្ងៃ១៤ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដាដែលជាការទទួលសិទ្ធិផ្សាយបន្តផ្ទាល់៣លើកជាប់គ្នាសម្រាប់ CBS៕

ដកស្រង់ពី៖ Sabay