Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បន្ទាប់​ពី Ronaldo បង្ហាញ​ក្ដី​សង្ឃឹម​ពេល​ប៉ះ​ជាមួយ PSG ឥឡូវ​ដល់​វេន​ Kroos វិញម្ដង

  • Print

កាលពីចុងសប្ដាហ៍ ខ្សែប្រយុទ្ធ Cristiano Ronaldo ទើបតែបានបង្ហាញពីក្ដីសង្ឃឹមខ្លួនក្នុងការប៉ះ PSG។

ចំណែកឯខ្សែបម្រើអាល្លឺម៉ង់ Toni Kroos វិញ កាលពីពេលថ្មីៗនេះ បាននិយាយថា ខ្លួនមានសុទិដ្ឋិនិយមក្នុងពេលប៉ះជាមួយ PSG ក្នុងជំនួបជើងទី ១ Champions League នៅថ្ងៃស្អែកនេះ។ ពេលសួរថា សង្ឃឹមខ្ពស់ឬទេ ជំនួប Real Madrid-PSG ដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ឆាប់ខាងមុខ ខ្សែបម្រើ Kroos បាននិយាយថា៖ "កាលពី Champions League រដូវកាលមុន យើងប៉ះសុទ្ធជាមួយក្រុមខ្លាំងៗដូចជា Bayern Munich, Atletico Madrid មុននឹងជួបជាមួយ Juventus នៅវគ្គផ្ដាច់ព្រ័ត្រ។

ទោះជាបែបនេះក្ដី យើងប្រឹងប្រែងទាល់តែឈ្នះក្លាយជាជើងឯកពានហ្នឹង២ ឆ្នាំជាប់គ្នា"។ Kroos បានសារភាពថា ជំនួបជាមួយ PSG នេះគឺជាការប្រកួតដ៏លំបាកមួយ ប៉ុន្តែកីឡាករអាល្លឺម៉ង់បានថ្លែងក្នុងក្ដីសង្ឃឹមទៀតថា៖ "ខ្ញុំទន្ទឹងរង់ចាំក្នុងការលេងក្នុងការប្រកួតទាំងពីរជើងនេះ។ ខ្ញុំមានសុទិដ្ឋិនិយមថាយើងអាចនឹងឈ្នះ"។ សូមបញ្ជាក់ផងដែរថា Real Madrid នឹងបើកទ្វារស្វាគមន៍ក្លឹប PSG ក្នុងការប្រកួតជើងទី ១ Champions League នៅយប់ថ្ងៃទី ១៤ កុម្ភៈខាងមុខ៕

ដកស្រង់ពី៖ Sabay