Social Network

បឹង​កេត បរាជ័យ​ធ្ងន់​ធ្ងរ ដោយ​​ម្ចាស់​ផ្ទះ​ ​Ceres Negros ស៊ុត​៩​គ្រាប់

ក្រុមជើងឯកលីគកំពូលកម្ពុជា បឹងកេត បានបរាជ័យធ្ងន់ធ្ងរបំផុត ក្រោមថ្វីជើងក្រុមខ្លាំង របស់ហ្វីលីពីន Ceres Negros ដោយលទ្ធផលរហូតដល់ ៩-០ មុននេះ ក្នុងការប្រកួតវគ្គសន្សំពិន្ទុជុំទី១ ក្នុងពូល F នៃព្រឹត្តិការណ៍ AFC Cup។

ក្រុមម្ចាស់ផ្ទះ Ceres Negros បានវាយសម្រុកយ៉ាងខ្លាំងដោយបានទម្លាយសំណាញ់របស់បឹងកេត៥គ្រាប់នៅវគ្គទី១ និងស៊ុតបន្ថែម៤គ្រាប់ទៀតនៅវគ្គទី២។ វាជាកំណត់ត្រាអាក្រក់បំផុតសម្រាប់ក្រុមកម្ពុជាមួយនេះដែលចាញ់ក្នុងការប្រកួតផ្លូវការអន្តរជាតិ៕

ដកស្រង់ពី៖ Sabay