Social Network

Pep ហៅ​ Gundogan ថា​ជា​កីឡាករ "​អស្ចារ្យ" ក្រោយ​ជួយ​ក្រុម​ឈ្នះ FC Basel​

Pep Guardiola បានលើកតម្កើងកូនក្រុមរបស់ខ្លួន Ilkay Gundogan ថាជាកីឡាករអស្ចារ្យបន្ទាប់ពីរូបគេជួយក្រុមយកឈ្នះម្ចាស់ផ្ទះ FC Basel ៤-០។

ការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទីមួយកាលពីយប់មិញក្រុមរហស្សនាមថាមេឃខៀវបានបង្ហាញទម្រង់លេងល្អឥតខ្ចោះដោយស៊ុតបញ្ចូលទីគូប្រកួតរហូត ៣គ្រាប់នៅវគ្គទីមួយ ដោយនាទី១៤ Gündogan ជាអ្នកតែតគ្រាប់បើកឆាក។

ឈានដល់នាទី១៨ Bernardo Silva បានទាត់បំប្លោងរំលងអ្នកចាំទី១គ្រាប់ មុនពេលដែល Agüero ស៊ុតគ្រាប់ទី៣នៅនាទី២៣ដាច់ចង្កេះ Vaclik។ ទោះនាំមុខ៣គ្រាប់ហើយក្ដី ក៏ City ដែលមានភាគរយគ្រប់គ្រងបាល់៧៤% នៅមិនបន្ធូរបន្ថយពោលគឺបានបន្ថែម១គ្រាប់ទៀតនៅនាទី ៥៣ ដោយ Gündogan ដដែល។

ការប្រកួតជើងទីពីរនឹងធ្វើនៅទឹកដី Etihad វិញម្ដងនៅថ្ងៃទី ៨ ខែមិនាខាងមុខ៕

ដកស្រង់ពី៖ Sabay