Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Cakir នឹង​ធ្វើ​ជា​អាជ្ញាកណ្ដាល​​សាជាថ្មី​ កាត់​ក្ដី​រវាង Barca និង Chelsea

  • Print

សម្រាប់ជើងទី១ Champions League វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃអង្គារស្អែករវាង Chelsea និង Barcelona ក្នុងកីឡដ្ឋាន Stamford Bridge លោក Cuneyt Cakir នឹងធ្វើជាអាជ្ញាកណ្ដាលផ្លូវការកាត់សេចក្ដីលើទីលាន។

នេះជាលើទីពីរហើយដែលអាជ្ញាកណ្ដាលវ័យ៤១ឆ្នាំកាត់ក្ដីរវាងក្រុមមកពីអង់គ្លេសនិងអេស្ប៉ាញទាំងពីរ ដោយលើកទីមួយនៅរដូវកាល២០១១-១២។ រំឭកកាលពីប្រកួតឆ្នាំនោះ គឺជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២ ក្នុងកីឡដ្ឋាន Camp Nou ក្រុមទាំងពីបញ្ចប់លទ្ធផល ២-២ តែ Chelsea ជាអ្នកឡើង ព្រោះជើងទីមួយពួកគេឈ្នះ ១-០។

នេះក៏ជាលើកទី៦ដែរ ដែលលោក Cuneyt Cakir សញ្ជាតិទួរគី កាត់ក្ដីឲ្យ Barcelona នៅ UCL ដោយលើកទី១ជាមួយ Rubin Kazan ២០១០-១១, Benfica ២០១២-១៣, Roma ២០១៥-១៦, Arsenal ២០១៤-១៥ និងផ្ដាច់ព្រ័ត្រជាមួយ Juventus ឆ្នាំ២០១៥។ ការចូលកាត់ក្ដីរវាងក្រុមយក្សទាំងពីរអាចជាសម្ពាធមួយសម្រាប់លោកCakir។

ត្បិតរដូវកាល២០១០-១១ មិនមានបញ្ហាអ្វី តែគ្រប់គ្នាខ្លាចមានរឿងលំអៀងដូចកាលឆ្នាំ២០០៩ ដែលកាលនោះមានលោកអាជ្ញាកណ្ដាល Tom Henning Ovrebo ជាអ្នកកាត់ក្ដី។ នាឆ្នាំនោះមានរឿងចម្រូងចម្រាសច្រើន ជាពិសេសអ្នកគាំទ្រចោទលោក Ovrebo បានកាន់ជើងខាង Barca រហូតដល់មានការគំរាមសម្លាប់ទៀតផង៕

ដកស្រង់ពី៖ Sabay