Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម្ចាស់​ផ្ទះ​ និង​គុយវ៉េត ជា​ឧបសគ្គ​ធំ​សម្រាប់​ វាយ​កូន​បាល់​កម្ពុជា​នៅ​​ Davis Cup ខាង​មុខ​នេះ

  • Print

ក្រុមកីឡា វាយកូនបាល់ កម្ពុជា បានត្រៀម កីឡាករចំនួន ៥ រូបទៅចូលរួមប្រកួត Group III នៃព្រឹត្តិការណ៍ Davis Cup 2018 នៅលើទឹកដី វៀតណាម ចន្លោះពីថ្ងៃទី២-៧ ខែមេសា ឆ្នាំ២០១៨។

ក្នុងព្រឹត្តិការណ៍នេះវាយកូនបាល់កម្ពុជាមានប្រទេសពីរដែលជាឧបសគ្គខ្លាំងគឺ វៀតណាម និងគុយវ៉ែត។ លោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជាបានឲ្យដឹងថា ប្រទេសវៀតណាម និងគុយវ៉ែត ទើបធ្លាក់មកពី Group II កាលពីឆ្នាំមុន។ ពួកគេជាប្រទេសដែលមានបទពិសោធគ្រប់គ្រាន់ និងសមត្ថភាពខ្ពស់ជាងក្រុមផ្សេងៗដែរ។

ប៉ុន្តែយ៉ាងណាក្រុមវាយកូនបាល់កម្ពុជាបានតាំងចិត្តថា នឹងប្រឹងប្រែងធ្វើឲ្យបានល្អ ក្រោយមានការប្រមូលផ្ដុំច្រើនខែ ដើម្បីត្រៀមព្រឹត្តិការណ៍នេះ។ កាលពីឆ្នាំមុន ក្រុមវាយកូនបាល់កម្ពុជាក៏បានឡើងពីក្រុមកម្រិត Group IV បានកាន់កម្រិត Group III វិញ បន្ទាប់ពីធ្លាក់អស់មួយឆ្នាំ។ ក្រុមវាយកូនបាល់កម្ពុជា នឹងចេញដំណើរទៅមុនការប្រកួតចន្លោះពី២ទៅ៣ថ្ងៃមុន ដើម្បីហ្វឹកហាត់នៅទីនោះ។ កីឡាករដែលកម្ពុជាត្រៀមបញ្ជូនទៅមាន ប៊ុន កេន្នី, ម៉ម ផល្គុន, ឡុង សំនៀង, ឱ សារិទ្ធ និង គឹម ឌែលតុនសុផាន់ណា៕

ដកស្រង់ពី៖ Sabay