Social Network

អតីត​ជើង​ខ្លាំង វ៉ន​ វីវ៉ា​ រីករាយ​​ផ្ទេរ​ក្បាច់​គុន​​ដល់​​ថ្នាលយុវជន​​ជម្រើស​ជាតិ​

អតីតកីឡាករជើងខ្លាំងគុនខ្មែរលំដាប់ប្រទេស វ៉ន វីវ៉ា រីករាយបំផុតដែលបានធ្វើជាគ្រូថ្នាលជម្រើសជាតិគុនខ្មែរដែលត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិសំខាន់នាពេលខាងមុខ ក៏ដូចជាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

វ៉ន វីវ៉ា បានឲ្យដឹងថា បើនិយាយពីអារម្មណ៍ ត្រេកអរនោះ គឺគ្មានអ្វីត្រេកអរ ជាងពេលដែល សហព័ន្ធ ប្រដាក់គុនខ្មែរ និងក្រសួងអប់រំ សម្រេចជ្រើសរើស យករូបគេឲ្យ ធ្វើជាគ្រូ ជ្រើសរើសជាតិថ្នាល នោះទេ ពីព្រោះ លោកបាន បោះបង់អាជីព នេះយូរដែរហើយ ប៉ុន្តែមកបាន ធ្វើការពាក់ព័ន្ធ ជាមួយប្រដាល់នេះវិញ។

អតីតអ្នកប្រដាល់មកពីខេត្តកំពង់ចាមរូបនេះបន្តថា លោកនឹងខំប្រឹងប្រែងបង្ហាត់នូវអ្វីដែលខ្លួនធ្លាប់មាននាពេលកន្លងមក ឲ្យដល់កីឡាករជំនាន់ក្រោយ ក៏ដូចជាយុវជនថ្នាលទាំងនេះ ប៉ុន្តែហាក់លំបាកបន្តិចរឿងកម្លាំង ដោយសារខ្លួនបោះបង់វិស័យកីឡានេះយូរ ។

តាមរយៈការមកបង្ហាត់នេះដែរ ម្ចាស់ខ្សែក្រវាត់ ISKA រូបនេះថា មិនប៉ះពាល់ដល់មុខរបរបើករថយន្តតាក់ស៊ីនោះទេ ព្រោះពេលវេលាបង្រៀនខុសម៉ោងគ្នា។ កីឡាករ វ៉ន វីវ៉ា ជាអតីតជើងខ្លាំងប្រទេសកម្ពុជាកាលពី៣ឆ្នាំមុន ប៉ុន្តែដោយសាររបួសបាក់ដៃ ទើបសម្រេចចិត្តបញ្ចប់អាជីពនេះរហូតដល់សព្វថ្ងៃនេះ។ ឥលូវនេះសហព័ន្ធប្រដាល់គុនខ្មែរ និងក្រសួងអប់រំ យុវជន និងកីឡា សម្រេចជ្រើសរើសរូបគេឲ្យធ្វើជាគ្រូបង្ហាត់ថ្នាលផងដែរ៕

ដកស្រង់ពី៖ Sabay