Social Network

Aguero វៃ​អ្នក​គាំទ្រ​ ខណៈ​ Pep ឈ្លោះ​ជាមួយ​បុគ្គលិក​ Wigan នៅ​ FA Cup

Manchester City បានធ្លាក់ចេញពីពាន FA Cup យ៉ាងភ្ញាក់ផ្អើលក្រោយចាញ់ Wigan ១ទល់នឹង០កាលពីយប់មិញ។

យ៉ាងណាពេលប្រកួតចប់ ក្រុមទាំងពីរមិនបានបញ្ចប់ដោយងាយស្រួលទេគឺមានអំពើហិង្សាមួយចំនួនបានផ្ទុះឡើង។ ទីមួយគឺការប៉ះទង្គិចរវាង Sergio Aguero និងអ្នកគាំទ្រ Wigan។ ខ្សែប្រយុទ្ធ City បានវាយអ្នកគាំទ្រដែលរត់ចូលក្នុងទីលាន។

ទីពីរគឺហិង្សាពីអ្នកគាំទ្រក្រុមរហស្សនាមថាមេឃខៀវផ្ទាល់ជាមួយសន្តិសុខ ដោយពួកគេបានចោលរបស់របរ រួមទាំងផ្លាកផ្សាយពាណិជ្ជកម្មចូលទៅក្នុងទីលាន ក្រោយខឹងសម្បារពីបរាជ័យរបស់ក្រុម។ មួយករណីទៀតគឺ Pep Guardiola បានប្រកែកគ្នាតឹងសរសៃ.កជាមួយបុគ្គលិកក្រុម Wigan នៅមុខបន្ទប់ផ្លាស់សំលៀកបំពាក់។

ហេតុការណ៍ទាំង៣ នៅថ្ងៃតែមួយនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីសហព័ន្ធបាល់ទាត់អង់គ្លេស ហើយ FA សម្រេចដាក់ពិន័យយ៉ាងណានោះ នៅមិនទាន់ដឹងនៅឡើយទេ៕

ដកស្រង់ពី៖ Sabay