Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មុន​ប្រកួត​មក​ដល់ មនុស្ស​​សំខាន់​៣​នាក់​នៅ Chelsea​ សរសើរ Messi ដូច​គ្នា

  • Print

Eden Hazard, Antonio Conte និង Petro បានលើកឡើងដូចគ្នាថា Lionel Messi គឺជាកីឡាករល្អជាងគេលើលោក។

Chelsea នឹងត្រូវបើកទ្វាផ្ទះ Stamford Bridge ស្វាគមន៍ Barcelona ជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ Champions League នៅយប់ថ្ងៃអង្គារនេះ។ មុនការប្រកួតមកដល់មានការសាកសួងខាង Chelsea ច្រើនអំពីការប្រឈមមុននឹង Messi សាជាថ្មី។ អ្នកចាត់ការក្លឹបតោខៀវបានលើកឡើងថា Messi ជាកីឡាករល្អជាងគេលើលោកនិងអាចបង្កបញ្ហាសម្រាប់ការប្រកួតរាត្រីនេះ តែលោកសន្យាថានឹងរកវិធីយកជ័យជម្នះឲ្យបាន។ "Messi មានសមត្ថភាពអាចដោះស្រាយបញ្ហាគ្រប់ស្ថានការណ៍ និងបង្កើតឱកាសរកគ្រាប់បាល់។

យ៉ាងណា ពួកយើងមិនមែនចាប់តែ Messi ម្នាក់ទេ Luis Suarez, Iniesta និងកីឡាករ Barcelona សុទ្ធតែល្អដូចគ្នា"។ សម្ដី Conte។ក្រៅពីអ្នកចាត់ការសញ្ជាតិអ៊ីតាលី កីឡាករសំខាន់ពីរនាក់របស់ Chelsea រួមមាន Hazardនិង Petro បានលើកសរសើរពីម្ចាស់ពាន Ballon d'Or ៥សម័យដូចគ្នាថា ជាកីឡាករល្អដាច់គេ។ ប្រៀបធៀបជាមួយ Messi កីឡាករ Hazard បាននិយាយថា ជារឿងល្អដែលបានយកខ្លួនមកប្រៀបនឹងកីឡាករល្អជាងគេ ប៉ុន្តែពួកគេគឺខុសគ្នា។ ព្រោះពួកគេលេងនៅលីគខុសគ្នា ហើយ Hazard សន្យានឹងព្យាយាមលេងឲ្យដល់កម្រិត Messi៕

ដកស្រង់ពី៖ Sabay