Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សំណួរ​មួយ​សោះ ធ្វើ​ឲ្យ Mourinho ទប់​អារម្មណ៍​មិន​បាន ហើយ​សុំ​ឱបអ្នក​សារព័ត៌មាន

  • Print

អ្នកចាត់ការក្លឹបបិសាចក្រហម លោក Jose Mourinho ក្នុងថ្ងៃនេះបានឱបអ្នកសារព័ត៌មាន BT Sport ម្នាក់ បន្ទាប់ពីលោកត្រូវបានអ្នកសារព័ត៌មាននោះសួរថា៖ "តើលោកគិតយ៉ាងណា ចំពោះការលេងរបស់កីឡាករ Scott McTominay ពេលប៉ះ Sevilla?”

ក្រោយត្រូវបានសួរសំណួរមួយនេះ លោក Mourinho មិនបានឆ្លើយតបនឹង សំណួរភ្លាមៗនោះទេ។ លោកបែរជាសួរបកទៅវិញថា៖ "តើខ្ញុំអាចសុំអ្នកឱបមួយបានទេ?” ។ បន្ទាប់ពីសួររួច លោកអ្នកចាត់ការព័ រទុយហ្គាល់ក៏ធ្វើការ ឱបអ្នកសារព័ត៌មាននោះ។

រួចទើប លោកបាននិយាយថា៖ នេះទើបជាសំណួរ។ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃមុន គេសួរខ្ញុំតែពីរឿង Paul Pogba។ បើតាមគំនិតខ្ញុំ សំណួរគួរតែបែរមកផ្ដោតលើកីឡាករ McTominay។ បន្ទាប់ពីនិយាយបែបនេះ លោកក៏ចាប់ផ្ដើមឆ្លើយ សំណួរពីខាងដើមរបស់អ្នកសារព័ត៌មាន៖ "ខ្ញុំគិតថា McTominay លេងបានយ៉ាងល្អ។

គេធ្វើការដាក់សម្ពាធទៅលើខ្សែបម្រើ Banega (កីឡាករ Sevilla) បានយ៉ាងល្អ ដើម្បីកុំឲ្យកីឡាកររូបនេះក្រឡុកពេក។ និយាយទៅ គេលេងបានល្អណាស់ក្នុងប្រកួតនេះ"។តាំងពីលោក Mourinho និងខ្សែបម្រើ Pogba ជជែកគ្នាតឹងសរសៃកក្នុងអំឡុងប្រកួតប៉ះ Tottenhem Hotspur កាលពីដើមខែមក កីឡាករបារាំងមិនត្រូវ បានអ្នកចាត់ការព័រទុយហ្គាល់ដាក់ឲ្យ ចូលលេងតាំងពីដើមតង់ជាច្រើនប្រកួត។

ការណ៍នេះ ធ្វើឲ្យទំនាក់ទំនងរវាងលោក Mourinho និង Pogba កំពុងជាប្រធានបទក្ដៅដែល អ្នកសារព័ត៌មានជាច្រើនកំពុងតាមប្រមាញ់។ តួយ៉ាង ក្នុងសន្និសីទសារព័ត៌មានចុងក្រោយមុនប៉ះ Sevilla សំណួរដែលសួរទៅកាន់ អ្នកចាត់ការក្លឹបបិសាចក្រហម គឺភាគច្រើនទាក់ទងនឹង Pogba តែម្ដង៕

ដកស្រង់ពី៖ Sabay