Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Wenger សង្ឃឹម​អ្នក​គាំទ្រ​​ចូល​មើល​ពេញ​​ Emirates វិញ ពេល​ប៉ះ CSKA Moscow យប់នេះ

  • Print

Arsene Wenger ជឿជាក់ថា អ្នកគាំទ្រ Arsenal នឹងត្រលប់ចូលទស្សនាការប្រកួត រវាងកាំភ្លើងធំ ជាមួយ CSKA Moscow ក្នុងវគ្គ៨ក្រុមចុងក្រោយ Europa League យប់នេះម៉ោង២:០៥នាទី ក្នុងកីឡដ្ឋាន Emirate។

ការប្រកួតនៅ Premier League របស់ Arsenal ទល់នឹង Manchester City, Watford និង Stoke City កន្លងទៅឃើញថា កីឡដ្ឋាន Emirate នៅសល់កៅអីទស្សនាជាច្រើនខុសប្លែកពីធម្មតា។ វាបានបង្ហាញថា អ្នកគាំទ្រកំពុងមិនសប្បាយចិត្តលោក Wenger ដែលមិនបានដឹកនាំក្លឹបឈរនៅចំណាត់ថ្នាក់កំពូលតារាងទាំង៤ ក្នុងលីគ។

សម្រាប់ការប្រកួតនៅរាត្រីនេះខាង CSKA Moscow អាចនឹងនាំអ្នកគាំទ្រមកប្រមាណ៥០០នាក់ទេ ព្រោះពេលនេះប្រទេសរុស្សីនិងអង់គ្លេសកំពុងមានបញ្ហានឹងគ្នា។ Wenger ក៏សង្ឃឹមដែរថា ភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើងរវាងប្រទេសអង់គ្លេសនិងរុស្ស៊ីនឹងមិនប៉ះពាល់ដល់អ្នកគាំទ្រក្លឹបទាំងពីរទេ។

ដកស្រង់ពី៖ Sabay