Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្អូន​ប្រុស​របស់​លោក Leonardo ​បាន​ការងារ​នៅ​ក្លិប​ភ្នំពេញ​ក្រោន

  • Print

លោក Luis Fernando Andrade Vasconcellos Vitorino Da Silva ដែលត្រូវជាប្អូនប្រុស របស់អតីតគ្រូបង្វឹក ជម្រើសជាតិកម្ពុជា Leonardo ត្រូវបានក្លឹបភ្នំពេញក្រោនតែងតាំងជាគ្រូបង្វឹកក្រុមយុវជនហើយ។

គ្រូបង្វឹកជនជាតិ ប្រេស៊ីល រូបនេះ មានប្រវតិ្តជា អតីតគ្រូបង្វឹក អ្នកចាំទី ក្រុមជម្រើសជាតិ កម្ពុជា កាលពីឆ្នាំ២០១៧ កន្លងទៅ ព្រមទាំងធ្លាប់ បំពេញការងារ នៅក្លឹបបាល់ទាត់ Lanexang United របស់ឡាវពីឆ្នាំ២០១៦ – ២០១៧ ខណៈដែលក្លឹបនេះ បានគ្រងតំណែង ជាជើងឯកលីគកំពូល ឡាវកាលពីឆ្នាំ២០១៦ផងដែរ។

ក្រៅពីនេះលោកក៏ធ្លាប់បំពេញការងារនៅតាមបណ្តាក្លឹបមួយចំនួនទៀតនៅក្នុងប្រទេសប្រស៊ីលដូចជា Bonsucesso FC (ឆ្នាំ២០១៦), ក្លឹប Bangu AC (ពីឆ្នាំ២០១៤- ២០១៥) និងក្លឹប Goytacaz FC (ឆ្នាំ២០១៣) ជាដើម ។ ដោយឡែកសម្រាប់បងប្រុសរបស់គ្រូបង្វឹកអ្នកចាំទីខាងលើនេះ ក្រោយពីត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ចប់កុងត្រា បច្ចុប្បន្ននេះលោក Leonardo បានការងារជាគ្រូសម្របសម្រួលបច្ចេកទេសក្នុងក្លឹប Ceará Sporting Club ៕

ដកស្រង់ពី៖ Sabay