Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កប់! Pacquiao នឹង​ឡើង​សង្វៀន​ជាថ្មី ប៉ះ​កីឡាករ​អាហ្សង់ទីន​នៅ​ម៉ាឡេស៊ី

  • Print

 កំពូលអ្នកប្រដាល់អាស៊ី Manny Pacquiao នឹងត្រូវឡើងសង្វៀនម្ដងទៀតដើម្បីដណ្ដើមខ្សែក្រវាត់ពិភពលោក WBA ប្រភេទទម្ងន់ Welterweight ពីកីឡាករអាហ្សង់ទីន Lucas Matthysse នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៨ខាងមុខ។ នេះបើតាមការប្រកាសរបស់អ្នកផ្គូផ្គង Oscar de la Hoya។

Matthysse បានគ្រងខ្សែក្រវាត់ពិភពលោក WBA ទម្ងន់ Welterweight ដែលនៅទំនេរ ក្រោយវាយឈ្នះកីឡាករថៃ Tewa Kiram កាលពីខែ មករា ដើមឆ្នាំនេះ បន្តកំណត់ត្រាឈ្នះ៣៨ ចាញ់៤។ ចំណែក Pacquiao ដែលមានវ័យឈានដល់៣៩ឆ្នាំទៅហើយនោះ ប្រកួតចុងក្រោយចាញ់កីឡាករអូស្ត្រាលី Jeff Horn កាលពីខែ កក្កដា ឆ្នាំមុន។ កំណត់ត្រាប្រកួតរបស់អ្នកប្រដាល់ហ្វីលីពីននៅពេលនេះគឺឈ្នះ ៥៧ ចាញ់៧ ស្មើ២៕


ដកស្រង់ពី៖ Sabay