Social Network

Eto'o មើល​ឃើញ​កីឡាករ​ម្នាក់ អាច​នឹង​ក្លាយ​ជា Messi ទី​ពីរ

Samuel Eto'o ជឿជាក់ថា ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain កីឡាករ Kylian Mbappe អាចនឹងដើរតាមគន្លងជោគជ័យរបស់ Lionel Messi នៅក្នុងអាជីពបាល់ទាត់។

Eto'o ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប Konyaspor នៅប្រទេសទួរគី ធ្លាប់លេងជាមួយ Messi នៅ Barcelona អំឡុងឆ្នាំ២០០៤ ដល់២០០៩។ កីឡាករវ័យ ៣៧ឆ្នាំបានរាយរាប់ពី អ្វីដែលខ្លួនធ្លាប់ បានឃើញពី Mbappe និងសន្និដ្ឋានពីអនាគត របស់យុវជនរូបនេះ។

Eto'o បានលើកឡើងថា Mbappe អនាគតអាចជា Messi ថ្មី ប្រសិនជាគេអាចគ្រប់គ្រងទម្រង់លេងរបស់ខ្លួនល្អបែបនេះរហូត។ ហើយត្រូវបង្កើតស្នាដៃឲ្យបានច្រើន ដើម្បីបង្កើតអាជីពដ៏ល្អមួយ។

កីឡាករសញ្ជាតិកាមេរ៉ូនក៏សង្ឃឹមថ្ងៃណាមួយអាចមានឱកាសនិយាយជាមួយ Mbappe ផងដែរ។ Mbappe វ័យ១៩ឆ្នាំ ពេលនេះកំពុងនៅជាកីឡាករខ្ចីជើងពី Monaco នៅឡើយ។ តែចប់រដូវកាលនេះ PSG នឹងទិញផ្ដាច់ក្នុងតម្លៃខ្លួន១៦៦លានផោន។ រដូវកាលនេះយុវជនបារាំងរកបាន១៧គ្រាប់ហើយ ក្នុងការបង្ហាញខ្លួន៤០ប្រកួតគ្រប់កម្មវិធីឲ្យ PSG៕

ដកស្រង់ពី៖ Sabay