Social Network

ដឹង​តម្លៃ​កាដូ​របស់ Villarreal ឲ្យ Iniesta យប់មិញ​អាច​នឹង​ហួស​ចិត្ត

ក្លឹប Villarreal បានបង្ហាញការគោរពដល់កីឡាករអេស្ប៉ាញ Andres Iniesta ដោយផ្ដល់កាដូកូននាវាមុជទឹកពណ៌លឿងមួយ ដែលមានតម្លៃថោកសឹងមិនជឿ។

មុនការប្រកួតចាប់ផ្ដើម Villarreal ក៏បានឈរជារបងកិត្តិយសដើម្បីអបអរ Barcelona ក្លាយជាម្ចាស់ពាន Li Liga រដូវកាលនេះផងដែរ។ ត្បិតមានការគោរពបែបនេះក្ដី Iniesta បានជួយក្រុមលត់ Villarreal ដល់ទៅ៥ទល់នឹង១ ក្នុងកីឡដ្ឋាន Nou Camp។

ជាទូទៅរាល់ការផ្ដល់កាដូពិសេសទៅកាន់បុគ្គលជោគជ័យណាម្នាក់ក្នុងបាល់ទាត់ គេតែរៀបចំទុកមុន និងមើលទៅមានតម្លៃស័ក្ដិសមនឹងបុគ្គលរូបនោះ។ តែសម្រាប់កាដូ Iniesta គឺជាកូននាវាមុជទឹកមានតម្លៃត្រឹមតែ៣៩ផោន(៥៣ដុល្លារ) ប៉ុណ្ណោះ ដែលមានលក់ក្នុងវិបសាយរបស់ Villarreal។ យ៉ាងណា នាវាមុជទឹកពណ៌លឿងគឺរហស្សនាមតំណាងឲ្យក្លឹប Villarreal។

ដកស្រង់ពី៖ Sabay