តកុងត្រាថ្មីភ្លាម Pochettino ស្នើសុំ Spurs ១០០លានផោនទិញកីឡាករល្អៗ
- Details
- Category: Sport News
អ្នកចាត់ការលោក Mauricio Pochettino បានតកុងត្រា៥ឆ្នាំទៀតជាមួយ Tottenham Hotspur ធ្វើឲ្យលោកបន្តនៅក្នុងក្លឹបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ដល់ឆ្នាំ២០២៣។
បន្ទាប់ពីទទួលបានកុងត្រាថ្មី បុរសសញ្ជាតិអាហ្សង់ទីនបានស្នើទៅកាន់ Spurs សុំប្រាក់១០០លានផោន ដើម្បីនាំចូលក្នុងកីឡាករល្អៗមកពង្រឹងក្រុមបន្ថែម។ Wilfried Zaha, Anthony Martial និង Ryan Sessegnon ស្ថិតក្នុងរ៉ាដាដែល Pochettino ចង់បាន។ នៅរដូវកាលក្រោយ Spurs នឹងត្រលប់ទៅលេងនៅកីឡដ្ឋានចាស់ខ្លួនវិញ White Hart Lane ក្រោយសាងសង់ពង្រីករួចរាល់។
រដូវកាល២០១៧-១៨ ក្លឹបរហស្សនាមមាន់ខ្នាយមាសបានយកកីឡដ្ឋានជាតិអង់គ្លេស Wembley Stadium ធ្វើផ្ទះបណ្ដោះអាសន្ន។ Zaha ជាគោលដៅរបស់ Spurs យូរមកហើយ តែ Crystal Palace ហាក់មិនដាច់ចិត្តឲ្យជម្រើសជាតិកូឌីវ័រនេះចេញពីកីឡដ្ឋាន Selhurst Park។ សម្រាប់ Martial ពេលនេះ Man Utd កំពុងបើភ្លើងខៀវទទួលសំណើ ប៉ុន្តែពួកគេមិនចង់លក់ឲ្យក្លឹបប្រជែងទេ។
ឯ Sessegnon កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅ Premier League បន្ទាប់ពីជួយ Fulham ឡើងលេង play-off ចុងក្រោយត្រៀមឡើងមក PL៕
ដកស្រង់ពី៖ Sabay