Social Network

មាន​អ្នក​ចាត់​ការ​តែ​២​ប៉ុណ្ណោះ​ធ្លាប់​ឈ្នះ​ UCL ៣​ដង​ដូច​ Zidane

Zinedine Zidane បានដឹកនាំ Real Madrid លើកពាន UEFA Champions League លើកទី១៣ និង៣រដូវកាលជាប់គ្នាបន្ទាប់ពីយកឈ្នះ Liverpool ៣ទល់នឹង១កាលពីថ្ងៃអាទិត្យ។

បុរសសញ្ជាតិបារាំងបានក្លាយជាអ្នកចាត់ការដំបូងគេដែលដឹកនាំក្រុមឈ្នះ Champions League ៣រដូវកាលជាប់គ្នាក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែមានអ្នកចាត់ការ២រូបទៀតធ្លាប់ធ្វើបានកំណត់ត្រាឈ្នះពាន៣ដងដែរ ចាប់តាំងពីពាននេះឈ្មោះថា European Cup មក។

មនុស្សទីមួយគឺលោក Bob Paisley ដែលដឹកនាំ Liverpool ចន្លោះឆ្នាំ១៩៧៤ ដល់១៩៨៣។ លោកបាននាំ Liverpool ឈ្នះ Champions League (កាលណោះឈ្មោះ European Cup) ៣ដងក្នុងរយៈពេល៥ឆ្នាំ នៅឆ្នាំ១៩៧៧, ១៩៧៨ និង១៩៨១។ អ្នកបន្ទាប់គឺលោក Carlo Ancelotti ធ្លាប់ដឹកនាំ AC Milan ឈ្នះ Champions League ២លើកនៅឆ្នាំ ២០០៣ និង២០០៧ ហើយ១លើកទៀតគឺជាមួយ Real Madrid នៅឆ្នាំ ២០១៤៕

ដកស្រង់ពី៖ Sabay