Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Messi បញ្ជាក់​ជា​ថ្មី​ជុំវិញ​អនាគត​ខ្លួន​នៅ Barca

  • Print

ខ្សែប្រយុទ្ធ Lionel Messi ក្នុងថ្ងៃនេះ បាននិយាយយ៉ាងច្បាស់ថា មិនមានគម្រោងចាកចេញពី Barcelona ទៅចូលរួមក្លឹបអឺរ៉ុបណាផ្សេងនោះទេ។

កីឡាករអាហ្សង់ទីនបានថ្លែងប្រាប់កម្មវិធីទូរទស្សន៍មួយឈ្មោះ Pasion por el Futbol ថា៖ "ខ្ញុំចង់បញ្ជាក់ជាថ្មីឲ្យច្បាស់ថានៅអឺរ៉ុប ខ្ញុំលេងឲ្យតែក្លឹបមួយគត់ ហើយក្លឹបនោះគឺ Barcelona”។ សូមបញ្ជាក់ផងដែរថា កាលពីរដូវកាលដោះដូរកីឡាករខែក្ដៅលើកមុន Manchester City ត្រូវបានរបាយការណ៍ជាច្រើនលើកឡើងថាបានខំយ៉ាងសស្រាក់សស្រាំក្នុងការតាមទិញ Lionel Messi។

យ៉ាងនេះក្ដី កាលពីដើមខែនេះ លោកប្រធានក្លឹបអ្នកមានបុណ្យបដិសេធពាក្យចចាមអារ៉ាមមួយនេះ។គួររម្លឹកផងដែរថា កាលពីពេលកន្លងទៅ Messi ធ្លាប់បាននិយាយជាសាធារណៈថា នៅថ្ងៃខាងមុខ ខ្លួនចង់ត្រលប់ទៅលេងនៅក្លឹប Newell's Old Boys ដែលជាក្លឹបដំបូងរបស់ខ្លួននៅអាហ្សង់ទីន។ ក្នុងថ្ងៃនេះ បើទោះជានៅមានភាពស្ទាក់ស្ទើរនៅឡើយ កីឡាករក៏បានបន្តបង្ហាញពីគោលចំហមួយនេះហើយបានលើកឡើងថារយៈពេលដែលខ្លួនលេងនៅទីនោះ គឺអាច "យ៉ាងតិច ៦ ខែ"៕

ដកស្រង់ពី៖ Sabay